អ្នកឧកញ៉ា ឧកញ៉ាៗ និងសហគ្រិន ប្រមាណជាង ២០០នាក់ នឹងចូលរួមពិព័រណ៍ប្រចាំឆ្នាំ “CC Annual Expo 2025” ជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍អាជីវកម្មថ្មីៗនៅសណ្ឋាគារ SUN & MOON, Riverside Hotel

ជុំវិញ​ឧកញ៉ា

នៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ចាប់ពីវេលាម៉ោង ៨:០០ ព្រឹក ដល់ម៉ោង៥:០០ ល្ងាច នៅសណ្ឋាគារ SUN & MOON, Riverside Hotel នឹងរៀបចំព្រឹត្តិការណ៍ តាំងពិព័រណ៍ប្រចាំឆ្នាំ “CC Annual Expo 2025” ដោយមានវត្ដមានចូលរួមពី អ្នកឧកញ៉ា ឧកញ៉ា សហគ្រិន អ្នកជំនួញ និងម្ចាស់អាជីវកម្មពហុវិស័យ ប្រមាណជាងប២០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការតាំងពិព័រណ៍ប្រចាំឆ្នាំ “CC Annual Expo 2025” នេះ រៀបចំដោយស្ថាប័ន ខបភើរ៉េត ខននេកសិន កម្ពុជា (CorporateConnections Cambodia)។ គឺជាជាវេទិកាជំនួបសហគ្រិនកម្ពុជាដ៏ធំបំផុតប្រចាំឆ្នាំ ដើម្បីពង្រីកបណ្ដាញទំនាក់ទំនងអាជីវកម្ម ជាកន្លែង ដែលអ្នកដឹកនាំក្នុងវិស័យនីមួយៗមកជួបជុំគ្នាដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើតអនាគតអាជីវកម្ម។

លើសពីនេះ CorporateConnections Cambodia បានពង្រីកវិសាលភាពនៃព្រឹត្តិការណ៍នេះឱ្យកាន់តែធំជាងមុន ដោយផ្ដោតលើការរួមបញ្ចូលវិស័យសំខាន់ៗចំនួន៣រួមមាន៖ សំណង់, សេវាកម្មអាជីវកម្ម, អាហារ និងភេសជ្ជៈ ព្រមទាំងបដិសណ្ឋារកិច្ច។ អ្វីដែលពិសេសព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះនឹងមានអ្នកចូលរួម ជាង ២០០ នាក់ និងតុតាំងពិព័រណ៍ ជាង ១០០ តុ ផងដែរ។

សូមជម្រាបជូនលម្អិតដែរថា ព្រឹត្តិការណ៍ «CC Annual Expo 2025» ដែលធ្វើឡើងរយៈពេល ១ថ្ងៃ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ SUN & MOON, Riverside Hotel អ្នកឧកញ៉ា បណ្ឌិត ជា រតនា គឺជាឱកាសដ៏កម្រដែលថ្នាក់ដឹកនាំអាជីវកម្មចូលរួម អាច៖

  • បង្កើតភាពជាដៃគូដ៏រឹងមាំ ដើម្បីជំរុញការរីកចម្រើនក្នុងឧស្សាហកម្ម
  • បង្ហាញពីផលិតផល ឬសេវាកម្មរបស់ខ្លួន និងទាក់ទាញអតិថិជន ដៃគូអាជីវកម្មថ្មីៗ
  • ជាពិសេសក៏ទទួលបានការចូលរួមជាភ្ញៀវពិសេសក្នុងការពិភាក្សាស៊ីជម្រៅ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងការចែករំលែកពីបទពិសោធន៍ធ្វើធុរកិច្ចរបស់ម្ចាស់អាជីវកម្មល្បីៗ ដោយផ្ទាល់ ថែមទៀតផង៕