នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់តំណាងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារតារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា ដែលបានទទួលមរណភាពដោយរោគាពាធនៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

នៅក្នុងសារលិខិតប្រកបដោយក្ដីអាឡោះអាល័យនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមចូលរួមសម្ដែងនូវសមានទុក្ខប្រកបដោយភាពសោកស្ដាយជាពន់ពេកចំពោះការបាត់បង់លោក ម៉ារ៉ា ប៊ុណ្ណា ដែលជាសិល្បករមួយរូបធ្លាប់បានរួមដំណេីរក្នុងវិស័យសិល្ប:អស់រយ:ពេលជាច្រេីនឆ្នាំមកហេីយ។
ទន្ទឹមគ្នានេះ អ្នកឧកញ៉ាក៏សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់លោក ម៉ារ៉ា ប៊ុណ្ណា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា ពិធីបុណ្យឈាបនកិច្ចសពតារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា កំពុងតម្កល់នៅវត្តពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕








