ស្គាល់​ឧកញ៉ា​ម្នាក់​នេះ​ទេ ជា​អគ្គនាយ​ក រោងចក្រ​ផលិត​បំពង់​ទីប​ជ័រ​ក្នុង​ប្រទេស​កម្ពុជា

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ឈុន ចេតនា អគ្គនាយកក្រុមហ៊ុន យូភីជី ផាយន៍ ផលិតបំពង់ទីបជ័រ និង គ្រឿងតំណនៃបំពង់ទីបជ័រគ្រប់ប្រភេទ មាន​មូលដ្ឋាន​ផលិត​នៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាមោទនភាពមួយ ដែល​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​មាន​សមត្ថភាព​ផលិត​បំពង់ទីព អាច​ផ្គត់ផ្គង់​ក្នុង​ស្រុក មាន​លក្ខណៈស្តង់ដា​មិនបាច់នាំចូលពីខាងក្រៅប្រទេស។

ក្រុមហ៊ុន UPG PIPE ដែល​មាន​ឧកញ៉ា ឈុន ចេតនា ជា​អគ្គនាយក បាន​ផលិត​បំពង់ទីព និង​គ្រឿង​តំណបំពង់ទីព​ចែកជា ៣ ម៉ាក​មាន​ដូចជា​បំពង់​ទីបជ័រ សញ្ញា​ឥន្ទ្រី, សញ្ញា​ក្បាលតោ និង​សញ្ញា​កងចក្រ ។

បំពង់ទីបជ័ររបស់ក្រុមហ៊ុន UPG PIPE មានច្រើនប្រភេទសម្រាប់តម្រូវតាមការប្រើប្រាស់ដូចជា​ ៖

  • បំពង់​ទីបជ័រ​ ស៊ក​ខ្សែ​ភ្លើង​សញ្ញា​ឥន្ទ្រី ៖ សម្រាប់​ស៊កខ្សែភ្លើងបង្កប់​ក្នុងជញ្ជាំង ឬ បេតុង។ ប្រសិន​បើ​មានការ​ឆ្លង​ចរន្ត​អគ្គីសនី បំពង់​ទីបនេះ​ ​អាច​ទប់​អណ្តាត​ភ្លើង​មិន​ឲ្យ​មក​ក្រៅ ប៉ះ ជាមួយ​​អគារ​បាន ដោយ​សារ​តែវា​​​ធន់​នឹង​កម្តៅ ភ្លើង​ ស្វិត​ មិនងាយ​ឆេះ​ និងធន់​​ជាមួយ​​កម្លាំង​សង្កត់ ។
  • បំពង់​ទីបជ័រ​ HDPE និង PPR ៖ មិន​មាន​សារធាតុ​ពុល ដែល​ធ្វើ​ឲ្យប៉ះពាល់​​សុខភាព សម្រាប់​ប្រើ​ប្រាស់​ តប្រព័ន្ធ​ទឹក​ស្អាត​, ទឹកក្តៅ ទឹកត្រជាក់, ឧស្សាហកម្ម ប្រព័ន្ធ​ធារាសាស្ត្រ​ និង​សំណង់​ ដែល​មាន​គ្រប់​ទំហំ ជាមួយ​លក្ខណៈពិសេស​ ស្វិត​ មាំ ធន់​​នឹង​សម្ពាធ​ទឹកខ្ពស់​ធានា​នូវ​ ការ​រក្សា​គុណភាព​ទឹក ​ការពារបញ្ហា​លេច​ ឬ បែក​ធ្លាយ។
  • គ្រឿង​តំណរ​បំពង់​ទីបជ័រ ៖ មានគ្រប់ប្រភេទដែលលោកអ្នកចង់បាន។