លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បង្ហាញគោលការណ៍៥ចំណុចដែលនាំលោកជំទាវផ្សារភ្ជាប់ទំនាក់ទំនងទៅនឹងជីវិតគ្រួសារប្រចាំថ្ងៃ

ជុំវិញ​ឧកញ៉ា

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានលើកឡើងថា ការចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់ មិនមែនជារឿងខាតពេលទេ។ ទន្ទឹមនឹងនោះ លោកជំទាវ អ្នកឧកញ៉ា ក៏បានបង្ហាញគោលការណ៍៥ចំណុចដែលនាំឱ្យលោកជំទាវផ្សារភ្ជាប់ទំនាក់ទំនងទៅនឹងជីវិតគ្រួសារប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសំណេរលើបណ្ដាញសង្គម អមដោយវីដេអូជួបជុំក្រុមគ្រួសារ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានឱ្យដឹងថា «ទទួលទានអាហារជាមួយគ្នា សន្ទនាជាមួយឪពុកម្ដាយអ្នកមានគុណ រីករាយជាមួយកូនៗយើង ទាំងអស់នេះគឺជាសុភមង្គលពិតក្នុងជីវិត។ នៅជាមួយមនុស្សជាទីស្រឡាញ់មិនមែនជាការខ្ជះខ្ជាយពេលវេលានោះទេ យ៉ាងណាមិញវាជាពេលវេលាដែលយើងវិនិយោគទៅលើអ្វីដែលមានតម្លៃឋិតឋេរលើសពីសមិទ្ធផលផ្សេងៗ»។

លោកជំទាវបន្ថែមថា «ទាំងនេះជាគោលការណ៍មួយចំនួនដែលជួយនាំនាងខ្ញុំផ្សារភ្ជាប់ទំនាក់ទំនងទៅនឹងជីវិតគ្រួសារប្រចាំថ្ងៃ៖

  1. លៃពេលសម្រាប់គ្រួសារ ឱ្យដូចជាការប្រជុំសំខាន់មួយដែរ។
  2. ទុករឿងស្មុគស្មាញ ស្ត្រេសចោលនៅខាងក្រៅ មុននឹងចូលផ្ទះ។
  3.  អបអររីករាយនឹងពេលវេលាសាមញ្ញតូចៗដូចជាពេលនិយាយ ហូបនេះហូបនោះ ឬក៏ញញឹម។
  4. បង្ហាញវត្តមានពេញលេញ ដោយកាត់បន្ថយប្រើទូរសព្ទ បើកចិត្តទូលាយបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា។
  5. រក្សាទម្លាប់គ្រួសារ ដូចជាការទទួលទានអាហារជុំគ្នា ជជែកគ្នាពេលល្ងាចជាដើម។

ជាមួយគ្នានោះ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានសង្កត់ធ្ងន់ថា សូមបងប្អូនចាំថា ការងារយើងបង្ហាញថា «អ្វីយើងអាចធ្វើបាន» ប៉ុន្តែគ្រួសារយើងរំឭកយើងថា «ហេតុអ្វីដែលយើងត្រូវធ្វើ»៕