នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលខិតចូលមកដល់នៅពេលខាងមុខនេះ ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង បើកការប្រម៉ូសិនពិសេស និងធំបំផុត សម្រាប់អតិថិជនដែលអញ្ជើញមកទិញពេជ្រ នៅហាងមាសពេជ្រ CSNJ។

បើតាមការបញ្ជាក់ពីហាងមាសពេជ្រ CSNJ សម្រាប់លោកអ្នកដែលអញ្ជើញមកទិញមាសពេជ្រ មិនត្រឹមតែអាចកម្ម៉ង់ម៉ូដដែលស្រឡាញ់បានតាមចិត្ដ អមជាមួយនឹងពេជ្រដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ខាងហាងនឹងមិនគិតថ្លៃឈ្នួល100%ពេញតែម្ដង។ ក្រៅពីមិនគិតថ្លៃឈ្នួលហើយ ក៏នឹងមានថែមជូននូវផ្លែក្រូចមួយកន្រ្តកទៀតផង។
ហើយអ្វីដែលកាន់តែពិសេសទៀតនោះ សម្រាប់អតិថិជនដែលទិញមាសពេជ្រ ចាប់ពី 5000$ ឡើង នឹងទទួលបានកាដូរអាំងប៉ាវ 168$ ភ្លាមៗ ដោយមិនបាច់ចាប់ឆ្នោត មិនចាំបាច់បង្វិលកងផ្សងសំណាងនោះទេ គឺហាង CSNJ នឹងជូនជាកាដូរអាំងប៉ាវហេងៗឆ្នាំថ្មីតែម្ដង។

ហាងពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ដែលជាហាងឯកទេសលើការកែច្នៃម៉ូដគ្រឿងអលង្ការប្រណីតៗដ៏ធំបំផុតមួយនៅកម្ពុជា មានជាងជំនាញយ៉ាងពិតប្រាកដ មកពីបរទេស ដូចជា ពីប្រទេសឥណ្ឌា អុីតាលី ហុងកុង និងជាងខ្មែរ ដែលសុទ្ធសឹងតែជាអ្នកឯកទេសមានបទពិសោធន៍រាប់សិបឆ្នាំក្នុងវិស័យច្នៃម៉ូដគ្រឿងអលង្ការ មាស ពេជ្រ ។
ក្រៅពីមានក្រុមជាងជំនាញៗមកពីបរទេស អ្វីដែលធ្វើឱ្យអតិថិជនបន្តគាំទ្រ កាន់តែច្រើនឡើងៗ មកលើហាង CSNJ លោកឧកញ៉ា គឺដោយសារតែ ហាងពេជ្រលោកឧកញ៉ា ចិន សំណាង ប្រើប្រាស់សុទ្ធតែម៉ាស៊ីនទំនើបៗ តម្លៃខ្ទង់លានដុល្លារ នាំចូលមកពីបណ្តាប្រទេសនៃសហគមន៍អឺរ៉ុប ក្នុងការច្នៃគ្រឿងអលង្ការ ជូនបងប្អូន បានកាន់តែស្អាតប្រណីត បង្កើនភាពថ្លៃថ្នូរ ប្រកបដោយគុណភាពខ្ពស់បំផុត។
សូមជម្រាបជូនថា ហាងពេជ្រ CSNJ មានលក់ និងទទួលកុម្ម៉ង់ធ្វើគ្រឿងអលង្ការម៉ូដស្អាតប្លែកជាច្រើនប្រភេទ តាមការចង់បានរបស់អតិថិជន ជាពិសេសមានលក់ឈុតគ្រឿងអលង្ការពេជ្រគ្រប់ទំហំ គ្រប់លី ក្នុងតម្លៃសមរម្យ ។ ក្រៅពីនោះ ហាង CSNJ ក៏មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ ដែលមានតម្លៃសមរម្យ។ មិនត្រឹមតែប៉ុណ្ណោះ ហាងពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង និងលោកឧកញ៉ាផ្ទាល់ ក្នុងនាមជាអ្នកច្នៃម៉ូដជំនាញរាប់ឆ្នាំខ្លួនឯងផង និងជាអ្នកជំនួញក្នុងវិស័យគ្រឿងអលង្ការផង លោកឧកញ៉ា ក៏មានបណ្ដាញប្រភពគ្រឿងអលង្ការធំៗ ថ្លៃៗ ជាមួយដៃគូជំនួញនៅតាមបណ្តាប្រទេសមួយចំនួន ដូចជា ដៃគូនៅប្រទេសអ៊ីតាលី អាល្លឺម៉ង់ និងហុងកុងជាដើម ដែលធ្វើឲ្យហាងកាន់តែមានអតិថិជនមកគាំទ្រច្រើនទៅៗ ស្របពេលអតិថិជនទទួលបាននូវគ្រឿងអលង្ការគុណភាពខ្ពស់ និងទឹកដៃជាងច្នៃម៉ូដដ៏ល្អឯកដាច់គេលំដាប់ប្រទេស។
រឿងដែលពិសេសខុសពីហាងលក់គ្រឿងអលង្ការផ្សេងៗទៀតនោះ អតិថិជន ដែលអញ្ជើញមកជាវ គ្រឿងអលង្ការនៅហាង CSNJ សុទ្ធតែអាចមកពិភាក្សា និងចរចាបញ្ចុះតម្លៃពិសេសៗ ជាមួយថៅម្ចាស់ហាងផ្ទាល់ គឺលោកឧកញ៉ា ចិន សំណាង បានថែមទៀតផង។ ហាងពេជ្រ CSNJ ដែលមានអាស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕
ឆាប់រួសរាន់ឡើងបងប្អូន! ទិញពេជ្របានលុយ! ទិញពេជ្របានលុយ!










