លោកជំទាវឧកញ៉ា ចាប ច័ន្ទម៉ានីកា ភរិយារបស់ឧកញ៉ា ជា ចំរើន ត្រូវបានសម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក និងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ ចេញព្រះរាជប្រកាសនីយប័ត្រ ត្រាស់សម្រេចផ្តល់គោរមងារជូនជា «មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍» នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា លោកជំទាវឧកញ៉ា ចាប ច័ន្ទម៉ានីកា និងឧកញ៉ា ជា ចំរើន តែងតែបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយអភិវឌ្ឍសង្គមជាតិ ព្រមទាំងជួយសាងសង់សមិទ្ធផលតាមវត្តអារ៉ាមមួយចំនួនផងដែរ។ លោកជំទាវ ចាប ច័ន្ទម៉ានីកា ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១០៕




