(រាជធានីភ្នំពេញ) ហេរីធេច ហូម & លីវីង ឯ.ក (Heritage Home & Living Co., Ltd) សូមប្រកាសជាផ្លូវការអំពីការនាំចូល ទឹកដោះគោស្រស់នូទីមីល (NutiMilk Pasteurized Milk) មកកាន់ទីផ្សារកម្ពុជា ដោយចាប់ផ្តើមចែកចាយពី ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ តទៅ។ នូទីមីល គឺជាទឹកដោះគោស្រស់ ១០០% ផលិតពីកសិដ្ឋាន តែមួយនៅខេត្តហ្សាឡៃ ប្រទេសវៀតណាមដែលមានព្រុំប្រទល់ជាប់នឹងខេត្តរតនៈគីរីរបស់ប្រទេសកម្ពុជា ដែលទីតាំងនេះជាទីតាំងពិសេសទាំងទឹក ដី ខ្យល់ ស្មៅ អាកាសធាតុ ដោយយើងអាចធានាបានថាការផលិតទឹកដោះគោរបស់យើងផលិតឡើងក្នុងបរិយាកាសល្អ ដើម្បីទទួលបាននូវផលិតផលមួយដែលមានគុណភាព និងសុវត្តិភាពជូនដល់ប្រជាជនកម្ពុជា។


តំណាងអោយ ក្រុមហ៊ុន ហេរីធេច ហូម & លីវីង ឯ.ក (HHL) ឧកញ៉ា ចាន់ សុឃាំង បានផ្តួចផ្តើមនាំចូល និងចែកចាយទឹកដោះគោនូទីមីល ជាទឹកដោះគោស្រស់ ១០០% ដោយផលិតមកស្របតាមស្តង់ដាទាំងការចិញ្ចឹម ការយកទឹកដោះ និង ការវចខ្ចប់ គឺធ្វើឡើងជាមួយស្តង់ដាខ្ពស់ស្របតាមមាត្រដ្ឋានសុវត្ថិភាពចំណីអាហារសហគមន៍អ៊ឺរ៉ុប រួមជាមួយនឹងដំណើរការសម្លាប់មេរោគ (Pasteurization) ជាមួយបច្ចេកវិទ្យាទំនើបដែលត្រូវបានគេរៀបចំឡើងដើម្បីធានាបាននូវភាពស្រស់ គុណភាពខ្ពស់ រក្សារសជាតិដើម ដោយមិនបន្ថែមសារធាតុទុកបានយូរ និងរក្សាសារធាតុចិញ្ចឹមធម្មជាតិផ្សេងៗក្នុងទឹកដោះគោនៅក្នុងកំរិតខ្ពស់បំផុត។


ចំណែកទឹកដោះគោ នូទីមីល នេះ យើងបានធ្វើការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសក្នុងការពិនិត្យមើលនូវស្តង់ដារការដឹកជញ្ជូនជាមួយនឹងកុងត័រន័រដែលមានសីតុណ្ណភាពត្រជាក់ពីប្រទេសវៀតណាមក្នុងចន្លោះ 2អង្សារសេ ទៅ 3អង្សារសេ នៅពេលដែលផលិតផលមកដល់ប្រទេសកម្ពុជាយើងនឹងរក្សាទុកក្នុងឃ្លាំងត្រជាក់ដែលមានសីតុណ្ហភាពក្រោម 6អង្សារសេ និង បន្តប្រើប្រាស់នូវរថយន្តត្រជាក់ក្នុងការចែកចាយទៅកាន់ទីផ្សារ ដើម្បីធានាបាននូវគុណភាពផលិតផលទឹកដោះគោស្រស់ 100% មុនទៅដល់ដៃការប្រើប្រាស់របស់ប្រជាជនកម្ពុជា។


ការនាំចូលផលិតផលនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ HHL ក្នុងការផ្តល់ជូន ផលិតផលទឹកដោះគោដែលមានស្តង់ដាគុណភាពខ្ពស់ សុវត្ថិភាព និងតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា ជាមួយនឹងការធានាការផ្គត់ផ្គង់មានស្ថេរភាព មិនដាច់ស្តុក និងប្រភពច្បាស់លាស់។

ចាប់ពី ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ តទៅ ទឹកដោះគោស្រស់នូទីមីល (NutiMilk Pasteurized Milk) នឹងមានចែកចាយតាមបណ្តាផ្សារទំនើបឡាក់គី គ្រប់សាខា ផ្សារទំនើបអ៊ីអន អ៊ីអន ម៉េកវែលយូ គ្រប់សាខា ផ្សារទំនើបបាយ័ន គ្រប់សាខា ផ្សារទំនើបអង្គរ និងផ្សារទំនើបអាបី ក្នុងខេត្តសៀមរាប ផ្សារទំនើបហ្វូដឌី ក្នុងខេត្តព្រះសីហនុ ហាងលក់ដុំ និងរាយ និងដៃគូចែកចាយជាច្រើនទូទាំងប្រទេសកម្ពុជា ហើយនឹងពង្រីកបណ្តាញចែកចាយបន្ថែមក្នុងពេលខាងមុខ។
សម្រាប់ការចែកចាយបន្ត ឬចង់ស្វែងយល់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Heritage Home & Living Co., Ltd (HHL)
📞 ទូរស័ព្ទ៖ +855-71-66 82 333



