ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង អ្នកឧកញ៉ា ម៉ម វណ្ណឌី ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន មានឋានៈ​ស្មើ ទេសរដ្ឋមន្ត្រី

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ អ្នកឧកញ៉ា ម៉ម វណ្ណឌី ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ មានឋានៈ​ស្មើ ទេសរដ្ឋមន្ត្រី ដោយពុំទទួលប្រាក់បំណាច់មុខងារ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនទទួលបានការតែងតាំងតួនាទីដ៏សំខាន់នេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា លោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា បានចូលជួប​សម្តែង​ការគួរសម សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រមទាំងបាន​ទទួល​សេចក្តីសម្រេចតែងតាំង ជា «អនុប្រធាន​សមាគមអតីត​យុទ្ធជន និងនិវត្តជនកម្ពុជា» ពីសម្តេចជាផ្លូវការ នៅការិយាល័យផ្ទាល់របស់សម្តេច​។

សូមជម្រាបថា អ្នកឧកញ៉ា ម៉ម វណ្ណឌី ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ, អនុប្រធានសមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងធ្លាប់ត្រូវបានព្រះមហាក្សត្រ​ចេញព្រះរាជក្រឹត្យ​តែងតាំង​ជា «ទីប្រឹក្សា​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ» មានឋានៈស្មើ «រដ្ឋមន្ត្រី» កាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ផងដែរ។