ដំណឹងមរណទុក្ខ! អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន ដែលត្រូវជាឪពុកក្មេក អ្នកឧកញ៉ា លាង ម៉េង ទទួលមរណភាពក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) ដែលត្រូវជាឪពុកបង្កើត លោកឧកញ៉ា លឹម វុទ្ធី និងជាឪពុកក្មេក អ្នកឧកញ៉ា លាង ម៉េង បានទទួលមរណភាពក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា លឹម វុទ្ធី និងលោកជំទាវ ព្រមទាំងបុត្រ រួមជាមួយបងប្អូន កំពុងមានទុក្ខជាទម្ងន់ដោយសារ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) ដែលត្រូវជាឪពុកបង្កើត ឪពុកក្មេក ជីតា បានទទួលមរណភាព នៅវេលាម៉ោង១០:០៥នាទីព្រឹក ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

បច្ចុប្បន្នសព អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) កំពុងតម្កល់នៅគហដ្ឋានលេខ២៣ ផ្លូវលេខ១៧ គំរោង២ បុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា។

ដំណឹងនេះចាត់ទុកជាសេចក្តីគោរពអញ្ជើញដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយនៃសពដើម្បីចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពឲ្យបានគ្រប់ៗគ្នា៕