គម្រោងមន្ទីរពេទ្យអន្តរជាតិកម្ពុជា របស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ាៗ ១០រូប ចុះកិច្ចសន្យាលក់ទិញអចលនវត្ថុ​លើផ្ទៃដីជាង ១៣ហិចតា នៅជិតផ្សារទំនើបអ៊ីអន៣

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន ខេមបូឌាន អ៊ិនធើណេសិនណល ហសភីថល ឯ.ក (CAMBODIAN INTERNATIONAL HOSPITAL CO., LTD.) ដែលមានសហស្ថាបនិកទាំងអស់ រួមមាន អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ ជាហួត, ឧកញ៉ា ហៀង ប៊ុនប៉េង, អ្នកឧកញ៉ លី ហុង, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា ប៊ុន ហៃ, អ្នកឧកញ៉ា សៀ ឬទ្ធី និងឧកញ៉ា ថៃ ស៊ាង បានឯកភាពគ្នាចុះកិច្ចសន្យាលក់ទិញអចលនវត្ថុ ពីអ្នកឧកញ៉ា ឃុន សៀ ដែលបានចូលរួមសម្រប​សម្រួល​សម្រាប់ គម្រោងខេមបូឌាន អ៊ិនធើណេសិនណល ហសភីថល ឯ.ក ក្នុងទំហំផ្ទៃដីជាង១៣ហិចតា ដែលមានទីតាំងនៅជិតផ្សារទំនើបអ៊ីអន៣ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ដ៏មានសក្កានុពល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅក្នុងគម្រោងមន្ទីរពេទ្យអន្តរជាតិកម្ពុជា (CAMBODIAN INTERNATIONAL HOSPITAL) នឹងធ្វើឡើងតាមស្តង់ដារអន្តរជាតិ ដែលមានរួមបញ្ចូលនូវសណ្ឋាគារ និងអគារស្នាក់នៅ សម្រាប់បម្រើ​ជូនដល់ប្រជាជនកម្ពុជា និងអន្តរជាតិ។

សូមជម្រាបថា គម្រោងមន្ទីរពេទ្យដ៏ទំនើប និងធំមួយនេះ បានលេចចេញរូបរាងឡើង ក្រោយពីការចុះហត្ថលេខា​លើអនុស្សារណៈនៃការយោគយល់គ្នា កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដែលមានសហស្ថាបនិកចំនួន ១០រូប មកពីក្រុមហ៊ុនធំៗឈានមុខគេនៅកម្ពុជា ក្នុងគោលបំណងដូចគ្នា ដើម្បីចូលរួមចំនែកក្នុងការអភិវឌ្ឍន៍​វិស័យសុខា​ភិបាលកម្ពុជា ឱ្យកាន់តែទំនើប ព្រមទាំងផ្តល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងប្រទេសកម្ពុជា៕