អ្នកឧកញ៉ា ទៀ វិចិត្រ សូមគោរពជូនសម្តេចធិបតី មានសុខភាពល្អបរិបូរណ៍ និងដឹកនាំប្រទេសជាតិកាន់តែថ្កុំថ្កើង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប (GTVC Group) សូមគោរពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានសុខភាពល្អបរិបូរណ៍ និងដឹកនាំប្រទេសជាតិកាន់តែថ្កុំថ្កើង ក្នុងឱកាសដែល​អ្នកឧកញ៉ា បានជួបសម្តេចធិបតីផ្ទាល់ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែសីហា អ្នកឧកញ៉ាអគ្គនាយក បានបង្ហោះរូបភាពថតជាមួយ​សម្តេចធិបតី និងភ្ជាប់ជាមួយសារបែបនេះថា៖ “ទឹកដីខេត្តព្រះសីហនុថ្ងៃនេះកាន់តែពិសេស ជាមួយវត្តមាន​ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី សូមគោរពជូនពរសម្តេចមានសុខភាពល្អបរិបូរណ៍ និងដឹកនាំប្រទេសជាតិ​កាន់តែថ្កុំថ្កើង”។

កាលចុងសប្តាហ៍កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញធ្វើដំណើរកម្សាន្តទៅកាន់​ខេត្ត​ព្រះសីហនុ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក៏បាន​ជួប​សម្តេចនិងបង្ហោះសារ​ផងដែរថា៖ “ថ្ងៃនេះខ្ញុំបាទមានកិត្តិយសណាស់ដែលបានជួបសម្តេចមហាបវរធិបតី បានអញ្ជើញមកលេងខេត្តព្រះសីហនុ សូមគោរពជូនពរសម្ដេចមានសុខភាពល្អ សំណាងល្អ ដើម្បីបន្តដឹកនាំ​ប្រទេសជាតិ អោយបានរុងរឿង”។

សូមជម្រាបថា អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសហស្ថាបនិកក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ជាអ្នកជំនួញមួយរូបនៅភាគនិរតី ដែលតែងយកចិត្តទុកដាក់ និងជួយសង្គ្រោះដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជួបស្ថានភាពលំបាកនៅតាមបណ្តាកោះនានា ក្នុងមូលដ្ឋានភូមិសាស្ត្រខេត្តព្រះសីហនុ៕