ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោក ឈឿន ងន់អេង ជា «ឧកញ៉ា» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យផ្តល់គោរមងារឧកញ៉ាខាងលើនេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ឈឿន ងន់អេង ត្រូវបានគេស្គាល់ថាជាអ្នកជំនួញមួយរូបនៅភាគឦសាន។ លោកជាម្ចាស់ ជាងអេង រីសត ដែលមានទីតាំងនៅខេត្តរតនគិរី និងខេត្តកំពង់ចាម។ លោកក៏ជាម្ចាស់គម្រោងផ្ទះល្វែងជាងអេង នៅខេត្តរតនគិរី និងជាម្ចាស់ស្ថានីយប្រេងឥន្ធនៈជាច្រើនខេត្តផងដែរ៕




