ឧកញ៉ា តាន់ មុនីវណ្ណ នាំយកកុំព្យូទ័រច្រើនគ្រឿង ប្រគល់ជូនឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” ផ្នែកឯកជន កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំយកកុំព្យូទ័រជាច្រើនគ្រឿង ប្រគល់ជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការ​ក្រសួង ដើម្បីជួយលើការងារអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍជំនាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គម កាលថ្ងៃព្រហស្បតិ៍ ឧកញ៉ា តាន់ មុនីវណ្ណ បានលើកឡើងបែបនេះថា៖ “ខ្ញុំបាទ​មាន​ឱកាសបានចូលរួមប្រគល់កុំព្យូទ័រជូន ឯកឧត្តមឧបនាយករដ្ធមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”។

លោកឧកញ៉ាអគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានឱ្យដឹងបន្ថែមផងដែរថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​គិតគូរយ៉ាងខ្លាំងលើវិស័យអប់រំនៅកម្ពុជា។ កន្លងលោកឧកញ៉ា បានចូលរួមកម្មវិធីជាមួយ ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី ច្រើនលើកច្រើនសារ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី តែងតែលើកឡើងពីការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍជំនាញមិនដែលខានឡើយ៕