ឧកញ៉ា តាន់ មុនីវណ្ណ ចូលរួមចុះពិនិត្យការបិទបញ្ចប់ការងាររៀបចំកសាង​ និងកែលម្អបរិស្ថានសាលារៀនកម្ពុជា នៅបឋមសិក្សា ហ៊ុនសែន​ មិត្តភាព​ ក្រុងព្រះសីហនុ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញ​ចូលរួមអមដំណើរ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី ជាប្រធានក្រុមការងារវិស័យអប់រំ​​ យុវជន​ និងកីឡា នៃក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តព្រះសីហនុ​ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ​អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការបិទបញ្ចប់ការងាររៀបចំកសាង​ និងកែលម្អបរិស្ថានសាលារៀនកម្ពុជា នៅបឋមសិក្សា ហ៊ុនសែន​ មិត្តភាព​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះដែរ ក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារវិស័យអប់រំ​ យុវជន​ និងកីឡា​​ សមាជិក ​សមាជិកា អង្គការ​ អេដ​ អេ អាកស្យុងប្រចាំនៅកម្ពុជា និងសប្បុរសជនក្នុងខេត្ត​។

សូមជម្រាបថា បេសកកម្មខាងលើនេះ ក្រុមការងារបាន​អញ្ជើញ​ចុះពិនិត្យការពង្រឹងប្រសិទ្ធិភាព គុណភាពអប់រំ និងបិទបញ្ចប់ការងារ​រៀបចំកសាង​ និងកែលម្អបរិស្ថានសាលារៀន​កម្ពុជា សាលាមត្តេយ្យ ទាំង៣កម្រិត អាហារដ្ឋាន សួនកីឡា ច្បារដំណាំ ទីលានសភាកុមារ ទីលានចរិយាធម៌ សួនកុមារ តារាងពហុបំណង សួនសិល្បៈតន្ត្រី សួនអំណាន​ សួនជីវចម្រុះ បណ្ណាល័យ នៅបឋមសិក្សា ហ៊ុនសែន​ មិត្តភាព​៕