អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ ចូលរួមយ៉ាងសកម្ម និងគាំទ្រដល់ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពលើកទី២ នៅរាជធានីភ្នំពេញ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ បានចូលរួមយ៉ាងសកម្ម និងគាំទ្រដល់ផ្ទាំងគំនូរសិល្បៈ​ដើម្បីសន្តិភាពលើកទី២ រាជធានីភ្នំពេញ ដែលមានប្រវែងទទឹង រហូតដល់៣៥ម៉ែត្រ និងកំពស់៥ម៉ែត្រ និងលេច​រូបរាងចេញនៅថ្ងៃស្អែកនេះហើយ ក្រោមស្នាដៃវិចិត្រករកូនខ្មែរជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្ទាំងគំនូរនៃភាពឈឺចាប់ដែលរងការឈ្លានពានពីសំណាក់យោធាថៃ មកលើកម្ពុជា នឹងលេចចេញរូបរាងនៅថ្ងៃស្អែកនេះ នៅសួនទល់មុខវត្តបុទុម រាជធានីភ្នំពេញ។

លោក តាន់ គឹមសួរ ប្រធានគម្រោងគំនូរសិល្បៈដើម្បីសន្តិភាព បានឱ្យដឹងថា ផ្ទាំងគំនូរសិល្បៈដើម្បី​សន្តិភាពលើក​ទី១ នៅខេត្តសៀមរាប ប៉ុន្តែពេលនេះ ផ្ទាំងគំនូរសិល្បៈដើម្បី​សន្តិភាពលើក​ទី២ នឹងមាននៅរាជធានីភ្នំពេញ។ គោលបំណង​រៀបចំសិល្បៈដើម្បីសន្តិភាពលើកទី២ នៅរាជធានីភ្នំពេញ មិនខុសពីនៅខេត្តសៀមរាបនោះទេ គឺជា​ការ​ដង្ហោយហៅ បន្លឺនូវសម្លេងដ៏មានឥទ្ធិពលតាមរយៈសិល្បៈ ទៅកាន់ឆាកអន្តរជាតិតែម្តង។