ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ជូនលោកជំទាវ ឡាយ ឌីណែត

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដល់លោកជំទាវ ឡាយ ឌីណែត ជា «ឧកញ៉ា» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ឡាយ ឌីណែត ត្រូវបានគេដឹងថា ជាភរិយារបស់ ឯកឧត្តម លីវ សុផាណ្ណារើន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោកជំទាវ ជាសមាជិក​ក្រុមប្រឹក្សាភិបាលនៃ បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត (The Park City Poipet) ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត គឺមាន អ្នកឧកញ៉ា ឡាយ ប៊ុនប៉ា និងលោកជំទាវឧកញ៉ា ឡាយ ឈុននី ជាប្រធានក្រុមប្រឹក្សាភិបាល៕

ឯកឧត្តម លីវ សុផាណ្ណារើន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់