អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ ប្រកាសកៀរគរអ្នកវិនិយោគក្នុងវិស័យម្ហូបអាហារ ឱ្យចូលរួមវិនិយោគរួមគ្នានៅតំបន់រោងចក្រផលិតម្ហូបអាហារចម្រុះ វិរៈប៊ុនថាំហ៊្វូដ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ បានប្រកាសកៀរគរអ្នកវិនិយោគក្នុងវិស័យម្ហូបអាហារ ឱ្យចូលរួមវិនិយោគរួមគ្នានៅតំបន់រោងចក្រផលិតម្ហូបអាហារចម្រុះ វិរៈប៊ុនថាំហ៊្វូដ (Vireak Buntham Food Processing Factory Clusters) ដែលមានទីតាំងស្ថិតនៅក្បែរផ្លូវ៥១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅព្រឹកថ្ងៃចន្ទ អ្នកឧកញ៉ាបណ្ឌិតអគ្គនាយក បានបង្ហោះវីដេអូឃ្លិបអំពីសកម្មភាពការសាងសង់រោងចក្រផលិតម្ហូបអាហារចម្រុះ វិរៈប៊ុនថាំហ៊្វូដ ដោយភ្ជាប់ជាមួយសារបែបនេះថា៖ “ជួបគ្នាឆាប់ៗអ្នកដែលកំពុងប្រឡូកក្នុងវិស័យម្ហូបអាហារទាំង SME អ្នកវិនិយោគក្នុង និងក្រៅប្រទេស ដើម្បីចូលរួមជាកំលាំងការងារ វិនិយោគរួមគ្នានៅ តំបន់រោងចក្រផលិតម្ហូបអាហារចម្រុះ របស់ វិរ:ប៊ុនថាំហ៊្វូដ (Vireak Buntham Food Processing Factory Clusters) ដំបូងគេនៅកម្ពុជា និងចូលរួមការផ្គត់ផ្គងផលិតផលក្នុងប្រទេស ត្រៀមចែកចាយទៅក្រៅប្រទេស”។

“ជាមួយអត្ថប្រយោជជាច្រើនសម្រាប់ការចូលរួមជារួមទាំង ហិរញ្ញវត្ថុ បច្ចេកទេស ទីផ្សារចែកចាយ ដឹកជញ្ជូនក្នុងនិងក្រៅប្រទេស ជំនួយផ្នែកច្បាប់ និងការលើកលែងពន្ធនានា។ ព័ត៌មានលម្អិត ជួបគ្នាឆាប់ៗក្នុងវេទិកាជំនួបម្នាស់អាជីវកម្ម SME និងអ្នកវិនិយោគនៅតំបន់រោងចក្រម្ហូបអាហារចម្រុះ វិរ:ប៊ុនថាំហ៊្វូដ ជិតផ្លូវ៥១”។ អ្នកឧកញ៉ាបណ្ឌិត បានបន្ថែម។

សូមជម្រាបថា ថ្មីៗនេះ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បានប្រកាសដាក់ចេញផែនការអាជីវកម្មចំនួន ១៤ ក្នុងឆ្នាំ២០២៦នេះ ក្នុងនោះរួមទាំង ការសម្ពោធរោងចក្រផលិតម្ហូបអាហារចម្រុះ វិរៈ ប៊ុនថាំ (វិរៈប៊ុនថាំ ហ្វ៊ូដ – Vireak Buntham Food) ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងត្រៀមនាំចេញទៅក្រៅប្រទេសផងដែរ៕