ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជួបពិភាក្សាជាមួយអ្នកវិនិយោគប្រទេសជប៉ុន មកស្វែងរកឱកាសវិនិយោគពាណិជ្ជកម្មជាមួយ បុរី វិមានសំណាង

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួប​អ្នកវិនិយោគមកពីប្រទេសជប៉ុន ដែលស្វែងរកឱកាសវិនិយោគពាណិជ្ជកម្មជាមួយនឹង បុរី វិមានសំណាង និងវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នៅការិយាល័យ បុរី វិមានសំណាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាធុរកិច្ចនេះដែរ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានធ្វើបទបង្ហាញអំពីគម្រោងបុរី វិមានសំណាង និងការផ្សព្វផ្សាយអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ទៅកាន់អន្តរជាតិ ជាពិសេសបានផ្តល់ឱកាសដ៏ល្អសម្រាប់ការចូលរួមអាជីវកម្ម ការសហការគ្នា ដើម្បីជួយគ្នាឲ្យវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជារីកចម្រើន។

គួរបញ្ជាក់បន្ថែមផងដែរ កន្លងមកក៏មានភ្ញៀវ និងអ្នកវិនិយោគជាច្រើនបានមកទស្សនា និងសិក្សាអំពី បុរី វិមានសំណាង ផងដែរ។

សូមជម្រាបថា បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាង​ការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារ អភិជនកម្ពុជាស្នាក់នៅ​ប្រចាំថ្ងៃ៕