មកមើលទិដ្ឋភាពពិធីឡើងភូមិគ្រឹះថ្មី និងគម្រប់ខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំ អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា បានរៀបចំពិធីឡើងភូមិគ្រឹះថ្មីដ៏ធំស្កឹមស្កៃ និងគម្រប់ខួបអាពាហ៍​ពិពាហ៍ ៤៥ឆ្នាំ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមសម្តែងដោយសិល្បៈករ-សិល្បៈ​ការិនី​ល្បីៗប្រចាំប្រទេស ព្រមទាំងវត្តមាន ឧកញ៉ាៗ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា អ៊ូ ឆាយ ជាឪពុករបស់លោកជំទាវ សុខ រស្មី ម្ចាស់ក្រុមហ៊ុន សារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស និងត្រូវ​ជា​ឪពុកក្មេករបស់លោកឧកញ៉ា ឡោក ដារិទ្ធ។ ក្នុងពិធីខាងលើនេះដែរ អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា ព្រមទាំង​ឧកញ៉ា ឡោក ដារិទ្ធ និងលោកជំទាវ សុខ រស្មី បានតុបតែងខ្លួនស្លៀកសម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរដ៏ស្រស់ស្អាត រួមជាមួយនឹងការតុបតែងផ្កា និងការដេគ័រក្នុងភូមិគ្រឹះយ៉ាងប្រណិត។

សូមជម្រាបថា លោកឧកញ៉ា អ៊ូ ឆាយ បានទទួលគោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ នៅ ឆ្នាំ២០២៤ អ្នកឧកញ៉ា ត្រូវបានព្រះមហាក្សត្រព្រះរាជទានគ្រឿង​ឥស្សរិយយស​​​ ថ្នាក់ «ជាតូបការ» ដែលជា​មេដាយ​ខ្ពស់បំផុត​របស់កម្ពុជា និងត្រូវបាន​បំពាក់ជូនជាផ្លូវការ​ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ​​នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤៕

រូបភាព៖ AlexEntertainment Agency