លោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង ទទួលបានការតែងតាំងជាទីប្រឹក្សាកិត្តិយសនៃសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៥

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង អគ្គនាយិកាក្រុមហ៊ុន H&L Group Co.,LTD ទទួលបានការតែងតាំងជា «ទីប្រឹក្សាកិត្តិយសនៃសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)» សម្រាប់អាណត្តិទី៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង បានបង្ហោះសារ​ថ្លែងអំណរគុណបែបនេះថា៖ “សូមគោរពថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ CWEA និងលោកជំទាវ បងប្អូនស្រ្តីដែលជាសមាជិការបស់ CWEA ទាំងអស់ជាទីស្រឡាញ់។ ជាដំបូងនាងខ្ញុំសូមគោរពអរគុណ និងសូមសម្តែងនូវការដឹងគុណដល់គណៈគ្រប់គ្រងសមាគម ដែលបានឱ្យតម្លៃ និងជឿជាក់លើរូបនាងខ្ញុំ និងបានផ្តល់កិត្តិយសដល់រូបនាងខ្ញុំ ដោយតែងតាំងនាងខ្ញុំ ជា «ទីប្រឹក្សាកិត្តិយសនៃសហគ្រិនស្រ្តីកម្ពុជា សម្រាប់អណត្តិទី៥» នេះ។ ថ្ងៃនេះ នាងខ្ញុំពិតជារំភើប និងមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនបានរំពឹងទុកថាសមាគម នឹងតែងតាំងរូបនាងខ្ញុំ។ ការតែងតាំងនេះគឺជាផ្តល់មហាកិត្តយសដល់នាងខ្ញុំ។ សូមអគុណដល់ថ្នាក់ដឹកនាំ CWEA ដែលជឿជាក់លើសមត្ថភាពនាងខ្ញុំ ជាងនាងខ្ញុំ ជឿជាក់លើខ្លួនឯងទៅទៀត”។

លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា ក្នុងនាមលោកជំទាវជាសមាជិកគាំទ្រ CWEA ជាងមួយទសវត្សរ៍ មកនេះ លោកជំទាវពិតជាមានមោទនៈភាពដែលឃើញសមាគមរីកចម្រើន ពីមួយអាណត្តិទៅមួយអាណត្តិប្រកបទៅដោយសាមគ្គីភាពរបស់ស្រ្តី។ តាមរយៈសមិទ្ធផលទាំងអស់របស់ CWEA រយៈពេល១៤ឆ្នាំមកនេះ គឺជាសខីភាពនៃស្មារតី «ស្រ្តីគាំទ្រស្រ្តី គ្មានអ្វីដែលស្រ្តីធ្វើមិនបាន»។ ដរាបណាដែលស្រ្តីនៅតែរួមរួបគ្នា ការអភិវឌ្ឍគឺនៅតែមាន ក្តីសង្ឃឹមក៏នៅតែមានគ្រប់ទីកន្លែង។ លោកជំទាវអ្នកឧកញ៉ា ជឿជាក់យ៉ាងមុតមាំថា សមាគមសហគ្រិនស្ត្រីកម្ពុជា នឹងនៅបន្តជួយលើកកម្ពស់ស្រ្តីកម្ពុជាទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវគំនិត៕