ឧកញ៉ា អ៊ុន យុទ្ធី ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី គោលការណ៍ និងការអនុវត្តបញ្ជីថ្លៃប៉ះប៉ូវសម្រាប់អ្នកប្រើប្រាស់​ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការអាជ្ញាធរអគ្គិសនីកម្ពុជា​ មានរៀបចំកិច្ចប្រជុំពិភាក្សា រវាងសភា​ពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ​ស្តីពីគោលការណ៍ និងការអនុវត្តបញ្ជីថ្លៃប៉ះប៉ូវសម្រាប់អ្នកប្រើប្រាស់​ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ក្រោមក្របខ័ណ្ឌក្រុមការងារ “ញ” “ផ្នែកថាមពល និងធនធានរ៉ែ” នៃយន្តការវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះដឹកនាំដោយ ឧកញ៉ា អ៊ុន យុទ្ធី សហប្រធាន​ក្រុមការងារ “ញ” តំណាងផ្នែកឯកជន និង ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងមានការចូលរួមផងដែរ ពីសំណាក់សមាជិកនៃក្រុមការងារ “ញ” ផ្នែក​ឯកជន និងមន្ត្រីពាក់ព័ន្ធនៃ​អាជ្ញាធរអគ្គិសនីកម្ពុជា។

សូមជម្រាបថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ១.ពិនិត្យ ពិភាក្សាលើសំណើ សំណូមពររបស់ផ្នែកឯកជនពាក់ព័ន្ធ​នឹងថ្លៃប៉ះប៉ូវសម្រាប់អ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល និង ២.ស្វែងយល់ និងស្តាប់បឋកថាខ្លីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ទាក់ទងនឹងនីតិវធី គោលការណ៍ និងបទប្បញ្ញាត្តិផ្សេងៗទាក់ទង​នឹងការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដើម្បីឱ្យក្រុមការងារផ្នែកឯកជនស្វែងយល់ ផ្សព្វផ្សាយបន្ត។