លោកជំទាវឧកញ៉ា កែវ មុំ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពី «ផែនការប្រមូលផ្តុំ និងចែកចាយផលិតខ្មែរ»

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) និងលោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ផែនការប្រមូលផ្តុំ និងចែកចាយផលិតខ្មែរ» នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់ឱ្យដឹង កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីកៀរគរផលិតផលខ្មែរគ្រប់ប្រភេទឱ្យមកជួបជុំគ្នានៅក្នុងបណ្តុំខ្សែសង្វាក់ផលិតកម្មដ៏រឹងមាំមួយ។ គោលដៅចម្បង គឺសំដៅពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើន ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ជាមួយផលិតផលនាំចូលពីបរទេស ព្រមទាំងលើកកម្ពស់គុណភាព និងស្តង់ដាផលិតផលខ្មែរឱ្យមានភាពរឹងមាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធនាគារ SME បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការគាំទ្រដល់សហគ្រិនខ្មែរ តាមរយៈការផ្តល់ប្រឹក្សាយោបល់ បច្ចេកទេស និងដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីជំរុញឱ្យផលិតផលខ្មែរក្លាយជាជម្រើសទីមួយសម្រាប់អ្នកប្រើប្រាស់ និងរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ៕