ធនធានយុវជនបន្តវេន! កូនប្រុសម្ចាស់ក្រុមហ៊ុន ហនុមាន ជិតបញ្ចប់ការសិក្សានៅសាលាយោធា Royal Military Academy Sandhurst ប្រទេសអង់គ្លេស

ជុំវិញ​ឧកញ៉ា

លោក ផន មុតសុក្រឆពណ្ណ ហៅ Richie ដែល​ជាកូនប្រុស​របស់​​ឯកឧត្តម ឧត្តមសេនីយ៍ឯក មុឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកស្រី​ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកា​ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជិតនឹងបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភា​យោធា Royal Military Academy Sandhurst ប្រទេសអង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧត្តមសេនីយ៍ឯក មុឹង ពន្លក ឪពុករបស់ Richie បានឱ្យដឹងតាមរយៈរូបភាពនិងសារលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែឧសភា បែបនេះថា៖ “នៅសល់ពេលមិនយូរទេ កូននឹងបញ្ចប់ការសិក្សានៅសាលា Royal Military Academy Sandhurst,Commissioning Course 253។ ពេលចប់កូនត្រូវតែត្រឡប់មកបម្រើប្រទេសជាតិ និង​ប្រជាជនយើង។ ប៉ានិងម៉ាក់ ពិតជាមានមោទនភាពចំពោះកូនខ្លាំងណាស់”។

កាលខែមករា ឆ្នាំ២០២៤ លោក ផន មុតសុក្រឆពណ្ណ ហៅ Richie ដែលជាកូនប្រុសច្បង​របស់​ថៅកែក្រុមហ៊ុន ហនុមាន ក៏បានបញ្ចប់ការសិក្សា និងទទួល​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ ផ្នែកអាជីវកម្មអន្តរជាតិ និងការគ្រប់គ្រងសកល (International Businesses and Global Management) ពី​​សាកលវិទ្យាល័យ​ King’s College London នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ផងដែរ។

សូមជម្រាបផងដែរថា លោក Richie បាន​រៀប​អាពាហ៍ពិពាហ៍​យ៉ាងអធិកអធមបំផុត ជាមួយ​​កញ្ញា តាំង ប៉ោហ្គិច ហៅ Jade ដែលជា​កូនស្រីរបស់ឧកញ៉ា តាំង គីមថុង និងអ្នកស្រី ស៊ុយ សុផាន់ កាលពី​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣៕