រោងចក្រផលិតម្ហូបអាហារចម្រុះរបស់ «វិរៈ ប៊ុនថាំ ហ៊្វូដ» របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ នឹងលេចរូបរាងឡើង ឆាប់ៗខាងមុខនេះហើយ ខណៈដែលនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ាបណ្ឌិត បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើលការដ្ឋានសាងសង់រោងចក្រដោយផ្ទាល់។

ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ បានបញ្ជាក់ឱ្យដឹងថា ការដ្ឋានសាងសង់រោងចក្រកំពុងដំណើរការទៅមុខយ៉ាងរលូន និងបង្ហាញពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ក្នុងការត្រៀមខ្លួនក្លាយជារោងចក្រផលិតម្ហូបអាហារដែលមានគុណភាព និងស្តង់ដារខ្ពស់នាពេលខាងមុខ។ «វិរៈ ប៊ុនថាំ ហ៊្វូដ» ប្តេជ្ញាផលិតផលិតផលប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្ត សម្រាប់អ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស។
សម្រាប់ផលិតផលដែលមានផ្គត់ផ្គង់នៅលើទីផ្សារនាពេលបច្ចុប្បន្នរួមមាន ត្រីខយើង និងម្សៅស៊ុប។ ទទឹមនឹងនេះ ក្រុមហ៊ុនក៏កំពុងត្រៀមខ្លួនចេញនូវផលិតផលថ្មីៗជាច្រើនមុខទៀត ដែលនឹងមានវត្តមាននៅលើទីផ្សារឆាប់ៗនេះ រួមមាន៖ មីកញ្ចប់ ប៊ីចេង និង ប្រេងខ្យង, ទឹកត្រី ទឹកម្ទេស និង ទឹកប៉េងប៉ោះ, ប្រេងកន្ទក់ និង ប្រេងឆា, កាហ្វេ (VET Coffee) និងគ្រឿងទេសជាច្រើនមុខទៀត។
សូមជម្រាបថា អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានប្រកាសដាក់ចេញផែនការអាជីវកម្មចំនួន ១៤ ក្នុងឆ្នាំ២០២៦នេះ ក្នុងនោះរួមទាំង ការសម្ពោធរោងចក្រផលិតម្ហូបអាហារចម្រុះ វិរៈ ប៊ុនថាំ (វិរៈប៊ុនថាំ ហ្វ៊ូដ – Vireak Buntham Food) ដែលមានទីតាំងស្ថិតនៅក្បែរផ្លូវ៥១ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងត្រៀមនាំចេញទៅក្រៅប្រទេសផងដែរ។
📲 សម្រាប់ព័ត៌មានបន្ថែម ឬបញ្ជាទិញ សូមទំនាក់ទំនង៖
☎️ 098 301 333 / 098 298 333















