រោងចក្រ «វិរៈ ប៊ុនថាំ ហ៊្វូដ» របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បើកទ្វារស្វាគមន៍ម្ចាស់សិប្បកម្មក្នុងស្រុក ដើម្បីសហការផលិតរួមគ្នា

ជុំវិញ​ឧកញ៉ា

រោងចក្រផលិតម្ហូបអាហារចម្រុះរបស់ «វិរៈ ប៊ុនថាំ ហ៊្វូដ» របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ប្រកាសបើកទ្វារ​ស្វាគមន៍​ម្ចាស់សិប្បកម្មខ្នាតតូច និងមធ្យមក្នុងស្រុក ដើម្បីសហការផលិតរួមគ្នា នៅក្នុង SME Cluster នៃរោងចក្រ​ផ្ទាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហេង ផាន អគ្គនាយក វិរៈ ប៊ុនថាំ ហ៊្វូដ បានថ្លែងប្រាប់ដល់ Oknha News ឱ្យដឹងថា ផលិតករ ឬសិប្បកម្ម​ខ្នាត​តូច ដូចជា ផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស អាចទាក់ទងទៅកាន់ រោងចក្រ «វិរៈ ប៊ុនថាំ ហ៊្វូដ» ដើម្បីសហការ​រួមគ្នា​ផលិត​ ក្នុងគោលបំណងអាចនាំចេញទៅក្រៅប្រទេសបន្ថែមទៀត។

លោកអគ្គនាយក បានបន្តថា បច្ចុប្បន្នអគារ SME Cluster បានសាងសង់រួចរាល់​ចំនួន ៤អគារហើយ និងកំពុង​សាងសង់​ផលិតកម្ម ៦ របស់ខ្លួនឯង ក្នុងនោះរួមមាន ១.រោងចក្រផលិតប្រេងកន្ទក់ ២.រោងចក្រផលិតត្រីខកំប៉ុង ៣.រោងចក្រផលិតមី ៤.រោងចក្រផលិតប៊ីចេង ៥.រោងចក្រផលិតម្សៅស៊ុប និង ៦.រោងចក្រផលិតកាហ្វេ។

សម្រាប់​ក្នុងផែនការមេ ក្រុមហ៊ុននឹងមានរោងចក្រខ្លួនឯងមួយទៀតគឺ រោងចក្រផលិតភេសជ្ជៈ ដែលមានអ្នក​វិនិយោគទុន​មកពីប្រទេសអូស្ត្រាលី និងមានជំនាញ ស្តង់ដារលំដាប់ពិភពលោក ដើម្បីសហការវិនិយោគរួមគ្នា​ជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ។

សូមជម្រាបថា អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានប្រកាសដាក់ចេញផែនការអាជីវកម្មចំនួន ១៤ ក្នុងឆ្នាំ២០២៦នេះ ក្នុងនោះរួមទាំង ការសម្ពោធរោងចក្រផលិតម្ហូបអាហារចម្រុះ វិរៈ ប៊ុនថាំ (វិរៈប៊ុនថាំ ហ្វ៊ូដ – Vireak Buntham Food) ដែលមានទីតាំងស្ថិតនៅក្បែរផ្លូវ៥១ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងត្រៀមនាំចេញទៅក្រៅប្រទេសផងដែរ។

📲 សម្រាប់ព័ត៌មានបន្ថែម ឬបញ្ជាទិញ សូមទំនាក់ទំនង៖

☎️ 098 301 333 / 098 298 333