ឧកញ៉ា ណូ សុភា បរិច្ចាគថវិកាជូនលោកយាយ ២រូប ដែលប្រកបរបរធ្វើកន្ត្រងប្រហុក ម្នាក់ ២,០០០ដុល្លារ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន​ AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បាន​បរិច្ចាគថវិកាជូនលោកយាយចំនួនពីររូប ដែលប្រកបរបរធ្វើកន្ត្រងប្រហុក នៅខេត្តកំពង់ឆ្នាំង ដោយម្នាក់​ទទួល​បានថវិកាចំនួន ២,០០០ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គម នៅថ្ងៃទី៨ ខែមិថុនា ឧកញ៉ា ណូ សុភា បានលើកឡើងបែបនេះថា៖ “នាងខ្ញុំពិតជា​មានសេចក្តីសោមនស្សរីករាយ និងរំភើបចិត្តជាខ្លាំង នៅពេលបានឃើញស្នាមញញឹមដ៏កក់ក្តៅរបស់ដូនទាំងពីរ។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ក្រុមការងាររបស់នាងខ្ញុំបាននាំយកស្បៀងអាហារ និងថវិកាជូន​ដូនទាំងពីរ ដែលប្រកបរបរធ្វើកន្ត្រងប្រហុក នៅខេត្តកំពង់ឆ្នាំង ដោយដូនម្នាក់ទទួលបានថវិកាចំនួន ២,០០០ ដុល្លារ សរុបជាសាច់ប្រាក់ ៤,០០០ ដុល្លារ”។

ឧកញ៉ាជា​សប្បុរសជន​ខ្មែរ​​រស់នៅ​ក្រៅ​ប្រទេស បានបន្ថែមថា ស្នាមញញឹម និងក្តីរំភើបរបស់ដូនទាំងពីរ គឺជា​កម្លាំងចិត្តដ៏មានតម្លៃ និងជាសេចក្តីសុខដ៏ធំបំផុតសម្រាប់ពួកយើង។ ការចែករំលែកក្តីស្រឡាញ់ និងការជួយគ្នា​ក្នុងគ្រាលំបាក គឺជាអំណោយដ៏មានន័យសម្រាប់ជីវិត។ ជាចុងក្រោយ ឧកញ៉ា ណូ សុភា ក៏សូមជូនពរដល់​ដូនទាំងពីរ មានសុខភាពល្អ មាំមួន អាយុយឺនយូរ ជួបតែសេចក្តីសុខ និងសុភមង្គលគ្រប់ពេលវេលា៕