ឧកញ៉ា​បណ្ឌិត​ ហោ​ សេរីវឌ្ឍន៍ អញ្ជើញជួបសំណេះសំណាល និងផ្ដល់ការ​ស្ទង់​មតិ​ពីអ្នករត់រ៉ឺម៉ក់កង់បី​

ជុំវិញ​ឧកញ៉ា

(ភ្នំពេញ)៖ ឧកញ៉ា​បណ្ឌិត​ ហោ​ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IEL) អមដំណើរ​ដោយ​ ឯកឧត្តម​អនុប្រធាន ង៉ូវ បូរីណា រួមទាំង​ថ្នាក់ដឹកនាំ សមាគមធ្វើកិច្ចការសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IEL) បានចុះជួបសំណេះ​សំណាលជាមួយបងប្អូនប្រកបរបររត់រ៉ឺម៉ក់កង់បី (PassApp/Grab) ដើម្បី​ជម្រាបជូន​ពី​គោលនយោបាយ​ជាតិ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ការ​ស្ទង់​មតិ​ពី​ការផ្លាស់ប្ដូរ​ពី​ការ​ប្រើប្រាស់​ម៉ាស៊ីន​ប្រើ​ប្រេង​ឥន្ធនៈ​ ឬ​ ហ្គាស​ ទៅ​ជា​ម៉ាស៊ីន​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ (EV) ស្ថិត​នៅ​បរិវេណ​កោះពេជ្រ​ ក្នុង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ នារសៀល​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍  បានគូសបញ្ជាក់ថា គិតចាប់​ពី​ថ្ងៃ​ជូនដំណឹង​ក្នុង​ការស្ទង់​មតិ​មក​ដល់​ពេលនេះ​ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលប្រកបរបររ៉ឺម៉កកង់បី បានចូលរួមឆ្លើយតបបានជាង ២ពាន់នាក់ហើយយុទ្ធនាការ​ស្ទង់មតិនឹងចប់ក្នុងចុងសប្តាហ៍នេះ។​

ឆ្លៀត​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IEL) បាន​ពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា​ និងបានជម្រាបជូនបងប្អូនអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធពីគោលនយោបាយ​ជាតិ​ ជម្រុញ​លើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដើម្បី​លើក​ស្ទួយ​ជីវភាព​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។  ជាមួយ​គ្នានោះដែរ​ ឧកញ៉ា​បណ្ឌិត​ប្រធាន​ បាន​ជម្រុញ​ឱ្យ​បងប្អូន​អ្នក​ប្រកប​របរ​រត់​កង់បី​ ចូលរួម​ធ្វើ​ការ​ស្ទង់​មតិ​ ដើម្បី​ចូលរួម​វិវឌ្ឍ​លើការនប្រើប្រាស់​ម៉ូតូ​រម៉កកង់បី​ប្រើ​ថាមពល​អគ្គិសនី​។

បន្ទាប់មក​ ឧកញ៉ា​បណ្ឌិត​ប្រធាន​ បាន​ស្តាប់មតិ​យោបល់​ត្រឡប់​ បញ្ហាប្រឈម​ ក៏ដូចជាសំណូមពរផ្សេងៗជាក់ស្តែង​នៅតាមដងផ្លូវ ដើម្បីយក​ជា​ធាតុចូល​ក្នុង​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ ក្រោយ​ពី​បិទបញ្ចប់​ បងប្អូនអ្នកបើកបររ៉ឺម៉ក់កង់បីបានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ចំពោះ​ សម្ដេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និង​ថ្នាក់ដឹកនាំ​ជាតិ​ទាំង​អស់ ព្រមទាំង​ឧកញ៉ាបណ្ឌិតប្រធាន និងឯកឧត្តមអនុប្រធាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះមកជួប ស្តាប់ និងផ្តល់ភាពកក់ក្តៅដល់ពួកគេដោយផ្ទាល់ដល់មូលដ្ឋាន បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងមិន​បោះបង់អ្នកណាម្នាក់ឡើយ។ ក្រោយចប់ការសំណេះសំណាល ឯកឧត្តមប្រធានបានចូលរួមពិសារនំបញ្ចុក ជាមួយបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលប្រកបរបររត់កង់បី ដោយក្តីរីករាយ និងស្និតស្នាលបំផុត៕