អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ចុះបេសកកម្មគោះទ្វារទាក់ម៉ូយជាមួយសមាគមឧកញ៉ាកម្ពុជា ជំរុញការវិនិយោគ​ នៅលើទឹកដីជប៉ុន

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ​ ប៊ុនថាំ គ្រុប បាន​អញ្ជើញចុះបំពេញបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញវិនិយោគនៅលើទឹកដីនៃប្រទេសជប៉ុន ក្នុងដំណើរ​បេសកកម្មថ្ងៃទី១ ក្រោមការ​ដឹកនាំរបស់ អ្នកឧកញ៉ា សៀ ឬទ្ធី ដែលបានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា រួមទាំងថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សា​ការងារកម្រិតខ្ពស់ជាមួយ លោក Norihiko ISHIGURO ប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្ម​ក្រៅប្រទេសជប៉ុន (JETRO) នៅទីស្នាក់ការ​កណ្តាលរបស់ JETRO នាទីក្រុងតូក្យូ ក្រោមកិច្ចសម្របសម្រួល និងរៀបចំយ៉ាងយកចិត្តទុកដាក់ពី JETRO ប្រចាំនៅរាជធានីភ្នំពេញ។

សូមជម្រាបថា ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅលើទិដ្ឋភាពសំខាន់ៗ​ជាច្រើនដូចជាការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) ដែលផ្តោតលើការលើកកម្ពស់បរិយាកាសវិនិយោគ ការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងការទាក់ទាញក្រុមហ៊ុនសាជីវកម្មធំៗ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យភាគីជប៉ុនចាប់ផ្តើមជាវិញ​នូវជើងហោះហើរត្រង់រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញ ដើម្បីចូលរួម​ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕