ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាបុរីលំដាប់អភិជនដ៏ល្បីល្បាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំ ពិធីប្រគល់សោរវីឡាឃីង (King Villa) ដ៏ប្រណិត និងមានតម្លៃថ្លៃជូនទៅដល់អតិថិជនជាម្ចាស់ផ្ទះផ្ទាល់ ក្នុងបរិយាកាសយ៉ាងឱឡារិក និងពោរពេញដោយស្នាមញញឹម។

អ្វីដែលរឹតតែពិសេស និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីនេះ គឺមានវត្តមានចូលរួមប្រគល់ផ្ទាល់ពីសំណាក់ ឧកញ៉ា បណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក បុរី វិមានសំណាង រួមជាមួយនិងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុនជាច្រើន រូបទៀត។
វីឡាឃីង (King Villa) ដែលបានប្រគល់ជូនអតិថិជននាពេលនេះ គឺជាប្រភេទវីឡាដ៏ប្រណិតឈានមុខគេ និង ជាអត្តសញ្ញាណនៃភាពជោគជ័យ។ វីឡានីមួយៗត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់តាមរចនាបថបែបក្លាសិក រួមបញ្ចូលគ្នារវាងសោភ័ណភាពលោកខាងលិច និងភាពស៊ីវិល័យទាន់សម័យ ដែលឆ្លើយតបទៅនឹងតម្រូវការរស់នៅលំដាប់ខ្ពស់ (Luxury Living) របស់អភិជននៅកម្ពុជា។
“ការប្រគល់សោរផ្ទះជូនអតិថិជននៅថ្ងៃនេះ មិនមែនគ្រាន់តែជាការប្រគល់សំណង់អគារនោះទេ ប៉ុន្តែវាគឺជាការប្រគល់នូវសេចក្ដីសុខ សុភមង្គល និងការសម្រេចបាននូវផ្ទះក្នុងក្ដីស្រមៃពិតប្រាកដរបស់អតិថិជន។” ប្រសាសន៍ដ៏មានអត្ថន័យពី ឧកញ៉ាបណ្ឌិត គីម ហ៊ាង។
ព្រឹត្តិការណ៍នេះបានសញ្ជាក់យ៉ាងច្បាស់ពីការរក្សាពាក្យសន្យា និងទំនុកចិត្តខ្ពស់របស់ បុរី វិមានសំណាង ជូនដល់អតិថិជន ទាំងទៅលើ៖
*គុណភាពសំណង់៖ ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងតាមស្តង់ដារបច្ចេកទេសខ្ពស់។
*ទាន់ពេលវេលា៖ ការសាងសង់ និងប្រគល់ផ្ទះជូនអតិថិជនបានលឿន និងតាមកាលកំណត់។
*សេវាកម្មល្អឥតខ្ចោះ៖ ការយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិតចាប់តាំងពីថ្ងៃទិញ រហូតដល់ថ្ងៃចូលរស់នៅ។
ជាចុងក្រោយ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ បុរី វិមានសំណាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់វីឡាឃីង ដែលបានផ្តល់ទំនុកចិត្តជឿជាក់លើបុរី និងសូមជូនពរឱ្យការចូលរស់នៅក្នុងគ្រួសារថ្មីនេះ ពោរពេញដោយសិរីសួស្តី ជោគជ័យ សុភមង្គល និងភាពមានបានតរៀងទៅ។
សូមជម្រាបថា បុរី វិមានសំណាង ស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រដ៏មានសក្តានុពល (តាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ) ដែលជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំង។ បុរី វិមានសំណាង ផ្តោតសំខាន់លើការសាងសង់វីឡាលំដាប់អភិជន ដូចជា វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន ដែលហ៊ុំព័ទ្ធទៅដោយធម្មជាតិបៃតង ផាសុកភាព និងសុវត្ថិភាពខ្ពស់បំផុត។











