ពីក្មេងកំព្រា អតីតក្មេងវត្ត ឧកញ៉ាបណ្ឌិត គីម ហ៊ាង តស៊ូរហូតក្លាយជាម្ចាស់ក្រុមហ៊ុន បុរី វិមានសំណាង តម្លៃ ១០០លានដុល្លារ ទទួលបានសិទ្ធិលក់ភាគហ៊ុន នៅក្នុងផ្សារភាគហ៊ុនកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាកូនកំព្រាម្តាយតាំងពីក្មេង និងជាអតីតនិស្សិតក្មេងវត្ត បានខិតខំតស៊ូ​រៀនសូត្រ និងប្រឡូកក្នុងវិស័យអចលនទ្រព្យ រហូតក្លាយជាម្ចាស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក តម្លៃ ១០០លាន​ដុល្លារ​អាមេរិក ទទួលបានលិខិតអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ដើម្បីលក់ភាគហ៊ុន នៅក្នុងផ្សារភាគហ៊ុនកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត បានបង្ហើបឱ្យដឹងនៅលើបណ្តាញសង្គម នាថ្ងៃទី២៤ ខែមិថុនានេះថា លោកជាកូនកំព្រាម្តាយ​តាំងពីក្មេង ត្រូវរកលុយចិញ្ចឹមខ្លួនឯង តាំងពីអាយុ ១៧ឆ្នាំ ជាអតីតនិស្សិតក្មេងវត្តមហាមន្រ្តី រយះពេល៦ឆ្នាំ ធ្លាប់រៀនព្រះគម្ពីរ ២ឆ្នាំ ធ្លាប់ធ្វើជាអ្នករត់តុតាមហាងខារ៉ាអូខេ ក្លឹបរាត្រី ពីម៉ោង ៦យប់ ដល់ម៉ោង ២ភ្លឺ ហើយលោក​បានប្រឡូកក្នុងឧស្សាហកម្មអចលនទ្រព្យ តាំងពីឆ្នាំ ២០០១។

«ក្នុងនាមជាអ្នកគួកជេដីធ្លីវ័យក្មេង និងក្រីក្រម្នាក់ ដែលហ៊ានយកជីវិតជាដើមទុន ហើយឥលូវនេះ ក្រុមហ៊ុនបុរី វិមានសំណាង ម.ក តម្លៃ ១០០លានដុល្លារអាមេរិក របស់ខ្ញុំបាទ គីម ហ៊ាង បានទទួលលិខិតអនុញ្ញាតិពី និយ័តករមូលបត្រកម្ពុជា (Securities Exchange Regulator of Cambodia = SERC) ដើម្បីលក់ភាគហ៊ុន នៅក្នុងផ្សារភាគហ៊ុនកម្ពុជា»។ លោកឧកញ៉ាបណ្ឌិត បានបន្ថែម។

សូមជម្រាបថា បុរី វិមានសំណាង នឹងដាក់លក់ភាគហ៊ុនចំនួន ៣៣.៥០០.០០០ (សាមសិបបីលានប្រាំរយ​ពាន់ភាគហ៊ុន) ក្នុងតម្លៃមួយភាគហ៊ុន ១.២០០រៀល ឬសរុបដល់ ១០លានដុល្លារ ឬសរុបតែ ១០% នៃតម្លៃសរុប​របស់ក្រុមហ៊ុន​ ចាប់ពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៦។

​ព័ត៌មានបន្ថែម សូមទាក់ទង៖

ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបុរី វិមានសំណាង ម.ក

ឧកញ៉ាបណ្ឌិត គីម ហ៊ាង

ទូរស័ព្ទលេខ 012 96 2000 (WhatsApp, Telegram & WeChat)

Email: [email protected] Website: www.bvs.com.kh