អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំពិធីឡើងភូមិគ្រឹះថ្មី នៅប្រទេសអូស្ត្រាលី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ព្រមទាំងកូនៗជាទីស្រឡាញ់ បានរៀបចំពិធីឡើងភូមិគ្រឹះថ្មី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីឡើងភូមិគ្រឹះថ្មីនៅក្រៅប្រទេសនេះ មានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ច្រើនរូប​រួមមាន លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ឡាវ កាង, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា លី ឃុនថៃ, លោកជំទាវ អ្នកឧកញ៉ា តាំង វួចឡាយ, អ្នកឧកញ៉ា អ៊ាន អេឡែន, អ្នកឧកញ៉ា លី សេងឃាង, ឧកញ៉ា កែវ មុំ និងលោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល ព្រមទាំងភ្ញៀវ​កិត្តិយស​ជាច្រើនរូបទៀត។ កាលថ្ងៃទី១៧ ខែមិថុនា ឧកញ៉ា កែវ មុំ ក៏បានបង្ហោះសារអបអរសាទរនៅលើបណ្តាញ​សង្គមហ្វេសប៊ុក​ផងដែរថា៖ “អបអរសាទរ អ្នកឧកញ៉ាគិត ម៉េង និងលោកជំទាវ ឡើងភូមិគ្រឹះថ្មី នៅមែលប៊ន ប្រទេសអូស្ត្រាលី”។

សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនដ៏ធំ​បំផុត​មួយនៅកម្ពុជា គ្រប់គ្រង​​ការវិនិយោគជាយុទ្ធសាស្ត្រ ដែលត្រូវបាន​ទទួល​ស្គាល់ថាជាក្រុមហ៊ុន អាជីវកម្មមាន​ថាមពល និងចម្រុះបំផុតរបស់ប្រទេស។ រ៉ូយ៉ាល់ គ្រុប មានបុត្រសម្ព័ន្ធជាមួយនឹងផ្នែកឧស្សាហកម្មជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ច​ពិសេសផងដែរ៕