បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ធានាប្រាក់ចំណេញយ៉ាងតិច ៨% រយៈពេល ៥ឆ្នាំ ទៅដល់​អ្នកវិនិយោគទុនលើផ្សារហ៊ុន

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសធានាប្រាក់ចំណេញយ៉ាងតិច ៨% ក្នុងរយៈពេល ៥ឆ្នាំ ទៅដល់​អ្នកវិនិយោគទុនលើផ្សារហ៊ុន ដែលទិញភាគហ៊ុនរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងបែបនេះថា ក្រុមហ៊ុនធានាប្រាក់ចំណេញយ៉ាងតិចបំផុត ៨% ប្រចាំឆ្នាំ សម្រាប់៥ឆ្នាំដំបូង ទៅដល់អ្នកវិនិយោគទុន រាប់រយនាក់ ឬរាប់ពាន់នាក់ ដែលវិនិយោគសរុប ១០លាន​ដុល្លារ ទោះក្រុមហ៊ុនចំណេញតិចជាង ៨% ឬខាតក៏ដោយ តែបើចំណេញ ២០% នោះអ្នកវិនិយោគទុននឹងបាន ២០%។

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក មានតម្លៃក្នុងទីផ្សារភាគហ៊ុន ១០០លានដុល្លារអាមេរិក ហើយនឹងដាក់លក់​ភាគហ៊ុន ចំនួន ១០លានដុល្លារ ទៅដល់សាធារណៈជន ដោយម្នាក់ៗអាចទិញភាគហ៊ុនបានចាប់ពី ៣០ដុល្លារ​ឡើងទៅ ចាប់ពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៦។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង សូមអំពាវនាវ សម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ ពុកម៉ែ ពូមីង បងប្អូន មិត្តភក្តិ និងប្រជាជនកម្ពុជាទាំងអស់ ដែលច្បាស់លាស់ មានឆន្ទៈធ្វើជាដៃគូរអាជីវកម្ម​យូរអង្វែងជាមួយលោក និងក្រុមហ៊ុន បុរី វិមានសំណាង ម.ក ហើយអាចវិនិយោគចាប់ពី ១០០ ០០០ដុល្លារ​ឡើងទៅ នោះសូមទាក់ទងទៅលោក ដើម្បីជួបគ្នាដោយផ្ទាល់បានគ្រប់ពេល។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង

ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល

ក្រុមហ៊ុនបុរី វិមានសំណាង ម.ក

ទូរសព្ទ័លេខ 012 96 2000 (WhatsApp & Telegram)

Email: [email protected]

Website: www.bvs.com.kh ៕