អបអរសាទរ កញ្ញា សុគា គីមលាង ទទួលតំណែងបន្តជា Miss International Cambodia 2026 ផ្លូវការ ក្រោមការឧបត្ដម្ភធំដោយហាងគ្រឿងអលង្ការ CSNJ ឧកញ៉ា ចិន សំណាង

ជុំវិញ​ឧកញ៉ា

វិស័យបវរកញ្ញាកម្ពុជាបានឈានដល់របត់ថ្មីមួយទៀតហើយ បន្ទាប់ពីកញ្ញា សុគា គីមលាង ហៅ កូនអាន នឹងត្រូវប្រកាសគ្រងតំណែងជា Miss International Cambodia 2026 ជាផ្លូវការ ដើម្បីបន្តវេនពីបវរកញ្ញាឆ្នាំចាស់ ២០២៥ កញ្ញា សូ ពេជ្រវលក្ខ ក្នុងការតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ទៅប្រកួតបន្តលើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ប្រគល់ និងទទួលតំណែងបន្តដ៏ជោគជ័យនេះ ទទួលបានការគាំទ្រ និងឧបត្ថម្ភផ្ដាច់មុខទាំងស្រុងពីសំណាក់ លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាង មាសពេជ្រ CSNJ ដែលជាអ្នកជំនួញគ្រឿងអលង្ការ ដ៏លេចធ្លោរ និងឈានមុខគេលើការលូកដៃជួយជ្រោមជ្រែង ឧបត្ដម្ភយ៉ាងពេញទំហឹងក្នុងវិស័យបង្ហាញម៉ូដ និងកម្មវិធីដើរម៉ូដលំដាប់ប្រទេស និងអន្តរជាតិ ដើម្បីជំរុញសមត្ថភាពនារីខ្មែរ មានឱកាសបញ្ចេញសមត្ថភាពកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។

ទន្ទឹមនឹងការទទួលបានមកុដនេះ សារលិខិតអបអរសាទរ និងពាក្យពេចន៍ជូនពរជាច្រើនពីមហាជន បានបួងសួងឱ្យ កញ្ញា សុគា គីមលាង ទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់។ សូមឱ្យដំណើរឆ្ពោះទៅកាន់ឆាកអន្តរជាតិមួយនេះ ពោរពេញទៅដោយភាពជឿជាក់ ក្តីថ្លៃថ្នូរ ស្រស់សោភា និងនាំយកមកវិញនូវសមិទ្ធផលដ៏អស្ចារ្យជូនជាតិមាតុភូមិ។

គួរបញ្ជាក់ផងដែរថា កម្មវិធីគ្រងមកុដជាផ្លូវការ (Crowning Ceremony) របស់ Miss International Cambodia 2026 នឹងត្រូវប្រារព្ធឡើងយ៉ាងឱឡារិក នាល្ងាចថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិល្បីៗជាច្រើនរូប នៅទីតាំងសណ្ឋាគារផ្កាយ៥ Sun & Moon, Riverside ៕