ថ្នាក់ដឹកនាំក្រុមហ៊ុន អ្នកឧកញ៉ា ម៉ុង ឫទ្ធី ទទួលស្វាគមន៍លោកគ្រូ អ្នកគ្រូ ជនជាតិចិនជាង ២០រូប ចុះទស្សនកិច្ច​នៅតំបន់កសិឧស្សាហកម្ម របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប

ជុំវិញ​ឧកញ៉ា

នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ុង ឫទ្ធី និងថ្នាក់ដឹកនាំក្រុមហ៊ុន បានអញ្ជើញ​ទទួល​ស្វាគមន៍លោកគ្រូ អ្នកគ្រូ ជនជាតិចិនជាង ២០រូប ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត​សភាកម្ពុជា ចុះទស្សនកិច្ច​នៅតំបន់កសិឧស្សាហកម្ម របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹង នៅលើបណ្តាញសង្គមហ្វេសប៊ុកថា នៅថ្ងៃទី១៦ ខែកក្កដា លោក​បាន​បញ្ជារឱ្យ​ថ្នាក់ដឹកនាំ ក្រុមហ៊ុន អិម ភីក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ទទួលលោកគ្រូ អ្នកគ្រូជនជាតិចិនចំនួន ២២រូប​ មកពីតាមបណ្តាខេត្ត SHAANXI GUANGDONG YUNNAN HUNAN GANSU HENAN នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភា​កម្ពុជា មក​បំពេញ​ទស្សនកិច្ចសិក្សាស្វែងយល់នៅ​ ក្នុង​តំបន់​កសិកម្ម​ កសិឧស្សាហកម្ម​ របស់​ក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​ គ្រុប​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ។​

ក្នុងដំណើរចុះទស្សនកិច្ចនេះ ប្រតិភូលោកគ្រូ អ្នកគ្រូជនជាតិចិន បានអញ្ជើញ​ទៅ​កាន់រោងចក្រផលិតចំណីសត្វ អិម ភីក​ កសិដ្ឋានចិញ្ចឹមត្រីជើងភ្នំបូកគោ​ កសិដ្ឋានចិញ្ចឹមជ្រូកទី៣(ជើងភ្នំបូកគោ)​ និង​ចំការ​ដូងប្រេង​។ ល។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ឱ្យដឹងទៀតថា លោកគ្រូ-អ្នកគ្រូជនជាតិចិនទាំងអស់ គឺជាគ្រូបង្រៀនស្ម័គ្រចិត្ត​ភាសាចិន​នៅវិទ្យាស្ថានគរុបកោសល្យភាសាចិនក្នុងតំបន់ នៃរាជបណ្ឌិតសភាកម្ពុជា។ ក្រោយចប់​ដំណើរ​ទស្សនកិច្ច​​លោកក៏បានទទួលអាហារថ្ងៃត្រង់​ នៅក្នុង​អាហារដ្ឋាន​ហាងកាហ្វេដូងប្រេងផងដែរ។