អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ នាំយកអំណោយគ្រឿងបរិភោគ វិរៈ ប៊ុនថាំ ហ៊្វូដ ទៅប្រគល់ជូនសាលាខេត្តព្រះសីហនុ

ជុំវិញ​ឧកញ៉ា

នាថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប និងក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនសាលាខេត្តព្រះសីហនុ ដើម្បីបន្ត​ចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុកនានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃចន្ទនេះថា៖ “គ្រួសារវីរ:ប៊ុនថាំ បន្តការងារមនុស្សធម៌ដើម្បីសង្គម តាមរយៈការនាំអំណោយជាគ្រឿងបរិភោគ វិរៈ ប៊ុនថាំ ហ៊្វូដ រួមមាន៖ អង្ករ ២០តោន, ត្រីខ ១០០កេស, ម្សៅស៊ុប ២,០០០កញ្ចប់, កាហ្វេ ៤,០០០កញ្ចប់ បានប្រគល់ជូន​ទៅដល់សាលាខេត្ត​ព្រះសីហនុ ដើម្បីយកបែងចែកដល់ក្រុង ស្រុកផ្សេងៗទៀត​ក្នុងខេត្តនារដូវវស្សា ដើម្បីជួយដល់​ប្រជាពលរដ្ឋដែល​ងាយរងគ្រោះ។ #គ្រួសារវីរ:ប៊ុនថាំ”។

សកម្មភាពនេះបានបង្ហាញពីស្មារតីនៃការចូលរួមទទួលខុសត្រូវចំពោះសង្គម ការស្រឡាញ់ និងការយកចិត្តទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ។ វិរៈ ប៊ុនថាំ ហ៊្វូដ តែងតែនៅជាមួយគ្រួសារខ្មែរ។

សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ បច្ចុប្បន្នកំពុងតែសាងសង់សម្រេចបានប្រមាណជាង ៦០% ហើយ និងកំពុង​បន្តអភិវឌ្ឍឆ្ពោះទៅរករោងចក្រផលិតកម្មដ៏ទំនើបមួយ ដែលមានសមត្ថភាពផលិត និងផ្គត់ផ្គង់គ្រឿងទេស​គ្រប់​ប្រភេទ ប្រកបដោយគុណភាព ស្តង់ដារ និងទំនុកចិត្ត។ ​អ្នកវិនិយោគក្នុងវិស័យម្ហូបអាហារ ក៏អាចចូលរួម​វិនិយោគរួមគ្នានៅតំបន់រោងចក្រផលិតម្ហូបអាហារចម្រុះ វិរៈ ប៊ុនថាំ ហ៊្វូដ (Vireak Buntham Food Processing Factory Clusters) ដែលនឹងទទួលបានអត្ថប្រយោជន៍​ជាច្រើន សម្រាប់ការចូលរួមជារួមទាំង ហិរញ្ញវត្ថុ បច្ចេកទេស ទីផ្សារចែកចាយ ដឹកជញ្ជូនក្នុងនិងក្រៅប្រទេស ជំនួយផ្នែកច្បាប់ និងការលើកលែងពន្ធនានាផងដែរ៕