ក្រុមហ៊ុន Alpha Group អ្នកឧកញ៉ា លី ឃុនថៃ សហការជាមួយ Farm Fresh Malaysia និង SONAVITH វិនិយោគ ៦៨ លានដុល្លារ បង្កើតគម្រោង “FARM FRESH PURSAT” ជំរុញវិស័យទឹកដោះគោកម្ពុជា

ជុំវិញ​ឧកញ៉ា

លោក ហុង ឈាន តំណាង អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល Alpha Group បានអញ្ជើញចូលរួមជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាជួលដីវិនិយោគ រវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមហ៊ុន SONAVITH Co., Ltd. ដោយសហការជាមួយ Farm Fresh Berhad (Malaysia) ដែលជាក្រុមហ៊ុនផលិតទឹកដោះគោឈានមុខមួយនៅប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងនេះ គឺជាកិច្ចសហការយុទ្ធសាស្ត្ររវាង Alpha Group, SONAVITH Co., Ltd. និង Farm Fresh Berhad (Malaysia) ដើម្បីអភិវឌ្ឍគម្រោង “FARM FRESH PURSAT” នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ លើផ្ទៃដីប្រមាណ ១,០០០ ហិកតា ជាមួយទុនវិនិយោគសរុប ៦៨ លានដុល្លារអាមេរិក។

គម្រោងនេះនឹងផ្តោតលើការបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះតាមស្តង់ដារអន្តរជាតិ ព្រមទាំងសាងសង់រោងចក្រកែច្នៃទឹកដោះគោក្នុងស្រុក ដើម្បីពង្រឹងខ្សែសង្វាក់ផលិតកម្មទឹកដោះគោរបស់កម្ពុជា កាត់បន្ថយការនាំចូល និងបង្កើនសមត្ថភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញនាពេលអនាគត។

សូមជម្រាបជូនថា កិច្ចសហការរវាង Alpha Group, SONAVITH Co., Ltd. និង Farm Fresh Berhad (Malaysia) ត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយក្នុងការទាក់ទាញវិនិយោគអន្តរជាតិ និងជំរុញការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀងរបស់កម្ពុជាក្នុងរយៈពេលវែង៕