ដើម្បីសម្រួលដល់ជីវភាពរបស់សិស្សក្រីក្រដែលពុំមានលទ្ធភាពបង់ថ្លៃសិក្សា សាកលវិទ្យាល័យវេស្ទើន (Western University) បាននិងកំពុងរៀបចំការប្រឡងអាហារូបករណ៍ផ្តល់ជូនសម្រាប់សិក្សារយៈពេល ៤ឆ្នាំពេញ ដែលអាចជ្រើសរើសបានគ្រប់ជំនាញ និងគ្រប់ទីតាំង។

កាលបរិច្ឆេទប្រឡងគឺនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅគ្រប់ទីតាំងសាកលវិទ្យាល័យវេស្ទើនទាំងអស់។ សិស្សនិស្សិតអាចដាក់ពាក្យស្នើសុំប្រឡងតាមរយៈប្រព័ន្ធអនឡាញ ឬអញ្ជើញទៅសាកសួរព័ត៌មានដោយផ្ទាល់នៅសាកលវិទ្យាល័យវេស្ទើនដែលជិតអ្នក។ ដាក់ពាក្យប្រឡងថ្ងៃនេះ តាមរយៈតំណរភ្ជាប់ខាងក្រោម៖ https://wusvc.westernuniversity.digital/scholarship?type=bachelor
ចំពោះបវេសនកាលឆ្នាំសិក្សាថ្មី សាកលវិទ្យាល័យវេស្ទើន នឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ព័ត៌មានបន្ថែម៖ https://t.me/+Jq1FJKms3x45ODBl
គួរបញ្ជាក់ថា សាកលវិទ្យាល័យវេស្ទើន ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ដោយលោកឧកញ៉ា តែ ឡូរិន។ បច្ចុប្បន្ន សាកលវិទ្យាល័យមួយនេះ មានបើកបង្រៀនសិស្សនិស្សិត ចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់បណ្ឌិត ខណៈដែលថ្នាក់បរិញ្ញាបត្រ មានជំនាញជាច្រើនដូចជា ទេសចរណ៍និងសណ្ឋាគារ ភាសាអង់គ្លេសសម្រាប់ការបង្រៀន ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រង ទីផ្សារ គណនេយ្យ ហិរញ្ញវត្ថុនិងធនាគារ ច្បាប់ និងវិស្វករ៕





