ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រាប់ពីមធ្យោបាយងាយស្រួល ក្នុងការទិញ IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បាន​លើកឡើងថា ក្រុមហ៊ុនបុរី វិមានសំណាង ម.ក (BVS) កំពុងលក់ភាគហ៊ុន មុនពេលឡើងផ្សារភាគហ៊ុន ដែលគេហៅថា IPO ក្នុងតម្លៃតែ ១២០០រៀល ក្នុងមួយភាគហ៊ុន ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ហើយភាគហ៊ុនរបស់ BVS នឹងឡើងថ្លៃលើស ១២០០រៀល ក្រោយពេលឡើងផ្សារភាគហ៊ុន នៅដើមខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីឱ្យមានភាពងាយស្រួលក្នុងកាទិញ IPO របស់ BVS លោកឧកញ៉ាបណ្ឌិត សូមណែនាំដូចខាងក្រោម៖

១.លោកអ្នក ដែលមានគណនេយ្យធនាគារកម្ពុជាសាធារណៈ នោះសូមជួយទិញ IPO របស់ក្រុមហ៊ុនបុរី វិមានសំណាង តាមរយៈក្រុមហ៊ុនមូលបត្រ កម្ពុ ដោយសូមទាក់ទងទូរសព្ទ័លេខ 070 998 860!

២.លោកអ្នក ដែលមានគណនេយ្យធនាគារអេស៊ីលីដា នោះសូមជួយទិញ IPO របស់ក្រុមហ៊ុនបុរី វិមានសំណាង តាមរយះក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ដោយសូមទាក់ទងទូរសព្ទ័លេខ 015 800 291!

៣.លោកអ្នក ដែលមានគណនេយ្យធនាគារកាណាឌីយ៉ា នោះសូមជួយទិញ IPO របស់ក្រុមហ៊ុនបុរី វិមានសំណាង តាមរយះក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ដោយសូមទាក់ទងទូរសព្ទ័លេខ 071 333 49 55!

៤.លោកអ្នក ដែលមានគណនេយ្យធនាគារ SBI នោះសូមជួយទិញ IPO របស់ក្រុមហ៊ុនបុរី វិមានសំណាង តាមរយះក្រុមហ៊ុនមូលបត្រ SBI ដោយសូមទាក់ទងទូរសព្ទ័លេខ 077 333 631!

៥.ក្រុមហ៊ុនមូលបត្រកម្ពុជា ដែលមានទូរសព្ទ័លេខ 015 997 888 និងក្រុមហ៊ុនមូលបត្រ Golden Fortune ដែលមានទូរសព្ទ័លេខ 023 218 288 ភាគច្រើនមានអតិថិជននិយាយភាសាចិន!

៦.ប្រជាជនកម្ពុជារស់នៅ ឬកំពុងធ្វើការនៅបរទេស ក៏អាចទិញ IPO របស់ក្រុមហ៊ុនបុរី វិមានសំណាង បានតាមរយះក្រុមហ៊ុនមូលបត្រ អេស៊ីលីដា តាម ទូរសព្ទ័លេខ +855 15 900 239 & +855 15 800 291!

៧.ប្រជាជនកម្ពុជានៅទូទាំងប្រទេស និងនៅបរទេស តែងតែទទួលបានការស្វាគមន៌ក្នុងការទាក់ទងទៅលោកឧកញ៉ាដោយផ្ទាល់ តាមទូរសព្ទ័លេខ: 012 96 2000។

សូមជម្រាបថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) បានប្រកាស​ដាក់លក់​ IPO ជាផ្លូវការ ចំនួន ១០% តម្លៃប្រមាណ ១០លានដុល្លារ ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់លោក​អ្នកមានបំណងជួយវិនិយោគ ទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នោះសូមចូលតាមរយៈតំណរនេះ https://subscription.bvs.com.kh ឬទាក់ទង​ទៅលោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយផ្ទាល់ តាមលេខ 012 96 2000 (WhatsApp & Telegram) ឬ Email: [email protected] បានគ្រប់ពេល។