លោក ខុត សីហា អគ្គនាយកក្រុមហ៊ុន OKN Media (សារព័ត៌មាន ឧកញ៉ាញូសិ៍) បានផ្ញើសារលិខិតជូនពរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងឱកាសខួបកំណើតដ៏ឧត្តុង្គឧត្តម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។

នាឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីខួបកំណើត ខ្ញុំបាទនិងក្រុមការងារ ឧកញ៉ាញូសិ៍ ទាំងអស់ សូមជូនពរអ្នកឧកញ៉ា គិត ម៉េង សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងសម្រេចបានជោគជ័យថ្មីថែមទៀត។
ជាថ្មីម្តងទៀត យើងខ្ញុំសូមគោរពជូនពរ អ្នកឧកញ៉ាប្រធាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ ទទួលបាននូវសិរីសួរស្តីជ័យមង្គល និងវិបុលសុខ ប្រកបដោយពុទ្ធទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីបន្តដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ឱ្យរីកចម្រើន និងជោគជ័យបន្ថែមទៀត៕


