ឧកញ៉ា កែវ បូណ៌ភិរក្ស៖ «មនុស្សខ្លាំង កើតចេញពីពេលវេលាលំបាក»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា កែវ បូណ៌ភិរក្ស ម្ចាស់ក្រុមហ៊ុន បូទីកា យល់ឃើញថា «មនុស្សខ្លាំង កើតចេញពីពេលវេលាលំបាក»។ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧកញ៉ាបន្តថា នៅក្នុងដំណើរជីវិត ក៏ដូចជានៅក្នុងពិភពជំនួញ វិបត្តិ និងឧបសគ្គមិនមែនជាជញ្ជាំងរារាំងផ្លូវជោគជ័យរបស់យើងនោះទេ ប៉ុន្តែវាគឺជាសាលារៀន និងជាការដុសខាត់សមត្ថភាព ស្មារតី និងឆន្ទៈឲ្យកាន់តែស្ទាត់ជំនាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បន្ថែមថា រាល់ការប្រឈម និងសព្វសារពើការលំបាកដែលអ្នកកំពុងតែជួបប្រទះនៅថ្ងៃនេះ គឺជាគ្រឹះយ៉ាងរឹងមាំ និងជាជណ្តើរដែលកំពុងកសាងរូបអ្នកឲ្យក្លាយជាមនុស្សដែលមានឥទ្ធិពល មានបទពិសោធន៍ និងមានភាពអត់ធ្មត់ខ្ពស់សម្រាប់ថ្ងៃស្អែក។

ចងចាំថា ព្យុះភ្លៀងអាចធ្វើឲ្យដំណើរយើងយឺតយ៉ាវ ប៉ុន្តែវាមិនអាចបញ្ឈប់មនុស្សដែលមានគោលដៅច្បាស់លាស់បានឡើយ។ ចាប់យកភាពលំបាកធ្វើជាមេរៀន ផ្លាស់ប្តូរបញ្ហាឲ្យទៅជាឱកាស ហើយបន្តជំហានទៅមុខដោយភាពជឿជាក់ និងស្មារតីមិនចុះចាញ់!

សូមជម្រាបថា ឧកញ៉ា កែវ បូណ៌ភិរក្ស គឺជាអគ្គនាយកក្រុមហ៊ុន បូទីកា ខេមបូឌាខូអិលធីឌី។ ក្រុមហ៊ុន បូទីកា គឺជាក្រុមហ៊ុនកូនខ្មែរ ដែលបានចាបផ្តើមដំណើរការតាំងពីឆ្នាំ ២០០៤ និងបានអភិវឌ្ឍពីក្រុមហ៊ុនតូច រហូតបាន​ក្លាយជាក្រុមហ៊ុនដ៏ធំនិងមានផលិផតសម្បូរបែប ដោយបានចាប់យកបច្ចេកវិទ្យាគុណភាពអូស្រ្តាលី​ក្នុងការ​ពង្រឹងផលិតផក្នុងស្រុក។ ឧកញ៉ា កែវ បូណ៌ភិរក្ស ធ្លាប់បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានឆ្លងកាត់នូវដំណាក់កាលលំបាក​ជាច្រើន ទើបលេចចេញសមិទ្ធិផលជាច្រើនដូចសព្វថ្ងៃនេះ៕