អ្នកឧកញ៉ា គិត ម៉េង តែងតាំងលោកជំទាវ ឡេង បុប្ផា ជាទីប្រឹក្សាជាន់ខ្ពស់ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា កាលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីសម្រេចតែងតាំង លោកជំទាវ ឡេង បុប្ផា ប្រធានក្រុមប្រឹក្សាភិបាល ម៉ាស៊ីនកិនស្រូវ កូនខ្មែរ ឯ.ក ជាទីប្រឹក្សាជាន់ខ្ពស់ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទទួលបន្ទុកទំនាក់ទំនង និងសម្របសម្រួលពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយធុរជនវៀតណាម និងស្ថាប័នធុរកិច្ចវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ការតែងតាំងនេះធ្វើឡើងដោយផ្អែកលើច្បាប់ស្តីពីសភាពាណិជ្ជកម្ម អនុក្រឹត្យស្តីពីការបង្កើតសភាពាណិជ្ជកម្មកម្ពុជា និងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងយោងតាមតម្រូវការចាំបាច់របស់សភាពាណិជ្ជកម្មកម្ពុជា។ ការតែងតាំងនេះ គឺជាការបន្ថែមសមាសភាពទីប្រឹក្សាជាន់ខ្ពស់ ដើម្បីចូលរួមគាំទ្រការងារ និងសកម្មភាពរបស់ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងអាណត្តិទី៥។

សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្ម រាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។

សូមជម្រាបជូនថា សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមាន​លក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕