ឧកញ៉ា ហេង បូរិន ចំណាយលុយជាង ១០ម៉ឺនដុល្លារ ប្ដូរស្នាមញញឹមប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងភូមិរការធំ

ជុំវិញ​ឧកញ៉ា

ស្ងាត់ៗ ឧកញ៉ា ហេង បូរិន ម្ចាស់គម្រោង បុរី ហេង បូរិន គ្រុប បានផ្ដល់កាដូដ៏ភ្ញាក់ផ្អើលមួយ ដល់បងប្អូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។ នោះគឺ ផ្លូវបេតុងមួយខ្សែ ប្រវែងជិត ៤០០ម៉ែត្រ ដែលជាការធានាចំណាយថវិកាស្ថាបនាទាំងស្រុង ដោយឧកញ៉ាផ្ទាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ហេង បូរិន បានប្រាប់ថា៖ “មើលទៅបងប្អូនអ្នកភូមិ ពួកគាត់ឈរមើល ហើយសប្បាយចិត្តញញឹមញញែម សឹងគ្រប់គ្នា ពេលដែលស្ងាត់ៗខាងក្រុមហ៊ុនខ្ញុំ ចូលទៅឈូសឆាយ ចាក់ដី ត្រៀមធ្វើផ្លូវបេតុងជូនពួកគាត់ ឱ្យងាយស្រួលធ្វើដំណើរជាងមុន”។

សម្រាប់លោក ការចំណាយទឹកប្រាក់ផ្ទាល់ខ្លួនចូលខ្ទង់ជាង ១០ម៉ឺនដុល្លារ និងការភ្ជាប់ផ្លូវបេតុងយុទ្ធសាស្ត្រនេះចូលទៅកាន់គម្រោងបុរី ហេង បូរិន ជារឿងមួយ អ្វីដែលសំខាន់មួយទៀតនោះ គឺការរួមចំណែកជាមួយអាជ្ញាធរ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានភូមិរការធំ សង្កាត់បែកចាននោះ ឱ្យបានកាន់តែល្អប្រសើរជាងពីមុន។

កំពុងចុះផ្ទាល់ត្រួតពិនិត្យគ្រឿងចក្រ ដែលកំពុងឈូសឆាយផ្លូវ និងដាក់ប្រព័ន្ធលូរតាមផ្លូវ ឧកញ៉ា ហេង បូរិន បញ្ជាក់បន្ថែមប្រាប់ Oknha News ថា៖ “ដំបូង ខ្ញុំចាក់បេតុង និងដាក់ប្រព័ន្ធលូ ក្បែរគម្រោងបុរីរបស់ខ្ញុំ ហើយក៏គិតឃើញថា គួរតែបង្ហួសចូលទៅដល់ផ្លូវអ្នកភូមិតែម្ដងទៅ ដើម្បីកុំឱ្យពួកគាត់ពិបាកធ្វើដំណើរ ខណៈពីមុនផ្លូវនេះលិចទឹក បែកភក់ ពិបាកធ្វើដំណើរខ្លាំងណាស់”។

គួរបញ្ជាក់ផងដែរថា ក្នុងទីតាំងខាងលើដដែលនោះ ឧកញ៉ា ហេង បូរិន ក៏កំពុងតែមានជាកាដូពិសេសផ្សេងទៀត គិតជាទឹកប្រាក់ចូលជាង ៣០ម៉ឺនដុល្លារឯណោះ ជូនដល់អតិថិជនដែលអញ្ជើញមកទិញផ្ទះបុរីក្នុងគម្រោងរបស់លោកផងដែរ។ ទិញផ្ទះនៅ បុរី ហេង បូរិន គ្រុប នឹងមានការថែមជូនប្រូម៉ូសិនខ្នាតធំដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជា៖

– ទិញផ្ទះ ថែមជូនរថយន្ត Toyota Prius ស៊េរី ឆ្នាំ 2005 (ចំនួន 24 គ្រឿង)

– ទិញផ្ទះ ថែមម៉ូតូ Honda PCX ស៊េរី ឆ្នាំ 2021 (ចំនួន 18 គ្រឿង)

– ទិញផ្ទះ ថែមទូរស័ព្ទ Iphone 13 Pro (ជាច្រើនគ្រឿង)

ក្រៅពីនោះ ក្រុមហ៊ុនក៏បន្តថែមជូនសម្ភារៈប្រើប្រាស់ផ្សេងៗទៀតដូចជា៖ ទូរចង្រ្កានបាយស្រស់ស្អាត សម្ភារះបន្ទប់ទឹកទំនើប ប្រពន្ធ័ទឹករដ្ឋ ប្រពន្ធ័ភ្លើងរដ្ឋ (20 អំពែ , 10 អំពែ) និងការតប្រពន្ធ័ម៉ាស៊ីនត្រជាក់ជូនដោយឥតគិតថ្លៃថែមទៀតផង។ ទំនាក់ទំនងព័ត៌មានបន្ថែម: 068/078/015 88 70 70 ៕