ប៉ុន្មានថ្ងៃក្រោយទទួលជាប្រធានដឹកនាំកិច្ចប្រជុំលំដាប់តំបន់អ្នកឧកញ៉ា គិត ម៉េង កត់ត្រាចូលក្នុងបញ្ជីព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត

ជុំវិញ​ឧកញ៉ា

កម្ពុជា ទទួលធ្វើជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត EABC ២០២២ និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ABAC ២០២២ នៅថ្ងៃទី២៦ ខែមករា សម្រាប់ធ្វើជាប្រធានដឹកនាំក្រុមប្រឹក្សាធុរកិច្ចនៅឆ្នាំនេះ កម្ពុជាដំណាងប្រធានដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាលើ គ្រុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 4 people and people standing

ក្រោយទទួលធ្វើប្រធានដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ អ្នកឧកញ៉ា បានចាត់ទុកថា ជាថ្ងៃដ៏មមាញឹក ប៉ុន្តែក៏ជាថ្ងៃដែលមានន័យ និងលទ្ធផលល្អផងដែរ ដោយសារលោកមានកិត្តិយសជាពិសេសទទួលការប្រគល់តំណែងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ២០២២ និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ២០២២។

អ្នកឧកញ៉ាបញ្ជាក់ថា៖ “នេះពិតជាឱកាសដ៏ល្អមួយ មិនមែនសម្រាប់តែក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ២០២២ និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ២០២២ នោះទេ ប៉ុន្តែ សំខាន់បំផុតសម្រាប់ប្រទេសជាទីស្រឡាញ់របស់ខ្ញុំ គឺប្រទេសកម្ពុជា ខណៈដែលប្រទេសយើងបានកាន់តំណែងជាប្រធានអាស៊ីខាងកើត និងអាស៊ាននៅក្នុងឆ្នាំនេះ”។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន ការផ្ទេរតំណែងនេះពិតជាបានបញ្ចូលទៅក្នុងបញ្ជីនៃព្រឹត្តិការណ៍សំខាន់ៗនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា។ ហើយនេះគឺជាលើកទី២ ដែលលោកឈរឈ្មោះជាប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន ដែលលើកដំបូងនោះគឺកាលពី១០ឆ្នាំមុន ក្នុងឆ្នាំ២០១២។

ការធ្វើជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និងក្រុមប្រឹក្សាធុរកិច្ចអាស៊ានបច្ចុប្បន្នគឺជាពេលវេលាដ៏សំខាន់នៅពេលដែលស្ថានភាពសេដ្ឋកិច្ចអាស៊ាន និងពិភពលោកកំពុងប្រឈមមុខនឹងផលលំបាកក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលទាមទារឱ្យរដ្ឋនីមួយៗដែលជាសមាជិកអាស៊ានទាំងអស់ធ្វើការកាន់តែជិតស្និទ្ធ និងរួមដៃជាមួយវិស័យឯកជនដែលកំពុងធ្វើការឆ្ពោះទៅរក ការងើបឡើងវិញនៃសេដ្ឋកិច្ច។ អ្នកឧកញ៉ាបន្ថែម។

May be an image of 15 people and people standing

តែយ៉ាងណា នៅពេលដែលកម្ពុជាចូលកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំនេះ រាជរដ្ឋាភិបាលបានជ្រើសរើសប្រធានបទ «អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ជាមួយនឹងប្រធានបទ និងអាទិភាពរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត គឺ “ការតភ្ជាប់ឡើងវិញអាស៊ីខាងកើត ដើម្បីជវភាព បរិយាប័ន្ន និងការស្តារឡើងវិញថ្នាក់តំបន់ប្រកបដោយចីរភាព”។

អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់បន្ថែមទៀតថា ដើម្បីទទួលស្គាល់សមិទ្ធផលដ៏អស្ចារ្យដែលសម្រេចបានដោយលោក Hakhee Jo ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ២០២១ និងអបអរសាទរការបង្កើតក្រុមប្រឹក្សាធុរកិច្ចភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។ លោកសូមសរសើរ និងអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យដែលសម្រេចបានដោយអ្នកកាន់តំណែងមុនរបស់លោក គឺលោកស្រី YB Yanty Rahman មកពីប្រទេសប្រ៊ុយណេ ជាមួយនឹងក្រុមការងារទាំងអស់របស់គាត់ ដែលបានកំណត់ស្តង់ដារថ្មីមួយអំពីរបៀបដែលល្អបំផុតក្នុងការកាន់តួនាទីជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។ លោកស្រីបានដឹកនាំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ទៅកាន់កម្រិតថ្មីមួយ ដែលនេះគឺជាមោទនភាពយ៉ាងខ្លាំង។

May be an image of 11 people, people sitting, people standing and indoor

អ្នកឧកញ៉ាថ្លែងថា៖ ស្របពេលដែលខ្ញុំទទួលបានតំណែងប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ២០២២ និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ២០២២នេះ ខ្ញុំសូមប្តេជ្ញាឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំប្រកបដោយប្រសិទ្ធភាព និងសមិទ្ធផលថ្មីៗ៕