រំលស់រថយន្តទុកជិះថ្ងៃចូលឆ្នាំខ្មែរ ទាន់ S-Auto ទម្លាក់ការប្រាក់ត្រឹម 0.75% និងបង់ចាប់ពី 96$/ខែ ប៉ុណ្ណោះ

ជុំវិញ​ឧកញ៉ា

រៀងរាល់មុនពិធីបុណ្យជាតិ ឬកម្មវិធីធំៗចូលមកដល់ ឃ្លាំងទិញលក់រថយន្ត S-Auto តែងតែបង្ហើបពីប្រូម៉ូសិនពិសេសជូនអតិថិជនចាស់ និងអតិថិជនថ្មីរបស់ខ្លួន ដែលកំពុងស្វែងរកជាវរថយន្តយកទៅប្រើប្រាស់។ ឥឡូវនេះ S-Auto កំពុងផ្ដល់ប្រូម៉ូសិនលើការបង់រំលស់រថយន្ត ក្នុងអត្រាការប្រាក់ពិសេស ត្រឹមតែ 0.75% ក្នុងមួយខែ និងបង់រំលស់ចាប់ពី 96$/ខែ តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ប៊ុន រតនាសេម អគ្គនាយកក្រុមហ៊ុន អេសអូតូ ខេមបូឌា និងជាស្ថាបនិក S-Auto ទិញលក់រថយន្ត បានបញ្ជាក់ថា ប្រូម៉ូសិនលើអត្រាការប្រាក់ពិសេសនេះ បានចប់តាំងពីខែមករា មកម្ល៉េះ តែដោយសារតែមានសំណូមពរជាច្រើនពីសំណាក់អតិថិជន ទើប S-Auto សម្រេចថានឹងបន្តលក់រថយន្តបង់រំលស់អត្រាការប្រាក់ពិសេសនេះបន្តទៀតជូនពុកម៉ែបងប្អូន។

ឧកញ៉ា ប៊ុន រតនាសេម ថ្លែងថា៖ “ពុកម៉ែបងប្អូន ដែលមានបំណងទិញរថយន្តជិះនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ក្នុងលក្ខខណ្ឌបង់រំលស់ អាចអាចអញ្ជើញមកបង់រំលស់នៅ S-Auto បាន ជាមួយការប្រាក់ទាប និងបង់ប្រចាំខែតិចតួច មានចាប់ពី 96$ ក្នុងមួយខែប៉ុណ្ណោះ”។

ចំពោះល.ខ ស្នើបង់រំលស់នៅឃ្លាំងទិញលក់រថយន្ត S-Auto គឺងាយៗ មិនថាអតិថិជននៅខេត្ត ឬនៅរាជធានីភ្នំពេញ កំពុងជាប់កម្ចី ជាប់ធានា ខូចCBC មិនទាន់មានប័ណ្ណបើកបរ ឬនៅផ្ទះជួលក៏នៅតែអាចបង់រំលស់រថយន្តយកទៅជិះបានដែរ សំខាន់ឱ្យតែអតិថិជនមានប្រភពចំណូលច្បាស់លាស់។

ឃ្លាំងទិញលក់រថយន្ត S-Auto របស់ ឧកញ៉ា ប៊ុន រតនាសេម មានលក់រថយន្តគ្រប់ប្រភេទជូនអតិថិជន។ រថយន្តមានច្រើនគ្រឿង ច្រើនពណ៌ ច្រើនជម្រើសជូនអតិថិជនជ្រើសរើស។ ជាពិសេស ក្រុមហ៊ុនមានការធានាច្បាស់លាស់ទៅលើគុណភាពរថយន្ត ធានាថាមិនមែនជារថយន្តដែលគ្មានប្រវត្តិកាត់ត ស្ងោរដូរពណ៌ ច្រេះ ឬរថយន្តស្ទើរៗលក់ជូនអតិថិជនឡើយ។

ជាពិសេស ប្រសិនបើរថយន្តអតិថិជនមានបញ្ហាទៅលើម៉ាស៊ីន ប្រអប់លេខ ប្រព័ន្ធHybrid, ABS ឬបូមទឹកនៅក្នុងរយៈពេលនៃការធានា នោះ S-Auto នឹងធានាជួសជុល ឬដូរថ្មីភ្លាមជូនអតិថិជនមិនឱ្យខកបំណងឡើយ។  គុណតម្លៃស្នូលមួយទៀត ដែលធ្វើឱ្យឃ្លាំងទិញលក់រថយន្ត S-Auto ទទួលបានការគាំទ្រ និងប្រជាប្រិយភាពពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ គឺការផ្ដល់ជូនសេវាកម្មជួសជុលចល័តជូនអតិថិជនដែលមានបញ្ហាបច្ចេកទេសរថយន្តតាមផ្លូវ ឬបញ្ហាណាមួយត្រូវការជំនួយ នោះក្រុមការងារជាងចល័ត ខាង S-Auto នឹងចេញរថយន្តទៅដោះស្រាយជូនអតិថិជនភ្លាមៗផងដែរ។

ស្វែងរករថយន្តដែលមានគុណភាពល្អ តម្លៃសមរម្យ មានចេញឯកសារធានាច្បាស់លាស់ ការប្រាក់សម្រាប់ល.ខ បង់រំលស់ទាប 0.75%/ខែ និងបង់ប្រចាំខែចាប់ពី 96$ កុំភ្លេចទាក់ទងមក S-Auto ឥឡូវនេះ រហូតដល់បំណាច់ ខែកុម្ភៈ ឆ្នាំ២០២២។ ឃ្លាំងទិញលក់រថយន្ត S-Auto មានទីតាំងនៅ ផ្ទះលេខ244 នៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ 500ម៉ែត ពីរង្វង់មូល ខេមកូ ខាងឆ្វេងដៃការាសសាំង ភីធីធី ឬអតិថិជនអាចឆាតចូលផេកហ្វេសប៊ុក S-Auto ទិញលក់រថយន្ត បាន៕