ម្ចាស់ក្រុមហ៊ុន ថ្នាំលាប Dulux ត្រូវបានតែងតាំងជា”អ្នកឧកញ៉ា”

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ ផ្តល់គោរមងារដល់អ្នកឧកញ៉ា ដល់ឧកញ៉ា តាំង ផេងប៉ោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមព្រះរាជក្រឹត្យមួយទំព័រចុះហត្ថលេខាដោយសម្តចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អ្នកឧកញ៉ា តាំង ផេងប៉ោ គឺជាអ្នកជំនួញជើងចាស់មួយរូបដ៏មានឥទ្ធិពលស្ថិតក្នុងចំណោមអ្នករកស៊ីគ្រាក់ៗនៅកម្ពុជា។ លោកជាម្ចាស់ក្រុមហ៊ុន តាំង ប៉ោផេង ខូអិលធីឌី ដែលជាក្រុមហ៊ុនចែកចាយនូវថ្នាំលាប Dulux៕