ផ្ទុះការសរសើរសម្រស់កូនស្រីវ័យ១៦ឆ្នាំ របស់ឧកញ៉ា នឹម វណ្ណៈ ពេលគ្រោងឈុតអប្សរា

ជុំវិញ​ឧកញ៉ា

កាលពីពេលថ្មីៗនេះ កូនស្រី​វ័យ​១៦​ឆ្នាំ​របស់​លោក​ជំទាវ​ឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) ​និង​ជា​ទីប្រឹក្សា​នៃ​ក្រុម​មេធាវី អេជ អេន អេស ឈ្មោះ ​អាមេនដា​ ​​បាន​តែង​ឈុត​អប្សរា​យ៉ាង​ស្រស់ស្អាត ​​ស័ក្តិសម​ជា​នារីខ្មែរ ធ្វើ​ឱ្យ​ផ្ទុះ​ការ​សរសើរ​យ៉ាង​ច្រើន នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយ​ពី​​ការ​បង្ហោះ​​រូបភាព​​អាមេនដា គ្រង​ឈុត​អប្សរា ​លើ​ទំព័រ​ហ្វេសប៊ុក​​​របស់​លោក​ជំទាវ​ នឹម វណ្ណៈ កាល​ពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ២០២២ ធ្វើ​ឱ្យ​មាន​ការ​​ចែក​រំលែក​និង​បញ្ចេញ​មតិ​សរសើរ​ជា​ច្រើន។ គណនី​ឈ្មោះ Sopheak Chhim ​​បាន​សរសើរ​ជា​កំណាព្យ​ថា “អប្សារា​សែនស្រស់​ អស់ស្រីទាំងពួង សម្រស់សមសួន​ ជួនចំល្អក្រៃ ជានារីខ្មែរ​ ថែប្រពៃណី ស្អាតលើសអ្វីៗ​ ឥតបីឥតទាស់​”។ គណនីមួយទៀតឈ្មោះ Pal Sorphea ​​បាន​លើក​ឡើង​ថា ពិត​ជា​ស្អាត​បែប​ជា​របស់ខ្មែរ មិនមាន​លំអរ​ដោយ​ម្សៅ​ក្រែម​ក្រាស់ៗ មើលយូរ​រឹតតែ​ស្អាត ស្រទន់ ពេញ​ភ្នែក ពេញ​បេះដូង។ ចំណែក​ឯ​​អ្នកនាង ទ្រិញ ផល្លា ​​ក៏​បាន​សរសើរ​ផង​ដែរ​ថា “ស្អាតបរិសុទ្ធ”។

យ៉ាងណាមិញ ទំព័រអាចារ្យធំ នគររាជ ក៏បាន​សរសើរ​បែប​ជា​កំណាព្យ​មួយ​ផង​ដែរ​ថា៖

មាតាគុណំ​ តាំងប្រទាន លេីកមកុដមាសឈាន ពានសិរសា នាថខ្មែរប្រែកាយ ក្លាយ​អប្សរា​ ១៦វស្សា​ អាមេនដាស្រស់។
ពូជ​ពង្សវង្សផៅ​ ចៅឥន្ទ្រៈ រូបឆោមសម​ស័ក្ដិ​ អ្នកគ្មានទាស់ មាណវីអេីតអង្គ​ ផ្ចង់​សម្ផស្ស ដូចផុសចុះប្រាណ ឋាន​លោកីយ៍។
អង្គរឈរទ្រឹង​ រឹងមហិ កម្ពុជាសន្តិ​ ភាពតេជដៃ តេជោតេជៈ​ រះរង្សី ចៅស្រីស្នង​ពណ៌​ វប្បធម៌​ជាតិ