អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងលោកជំទាវ បង្ហាញ​ស្នាមទឹកថ្នាំ​ជ្រលក់ម្រាមដៃ ក្រោយបោះ​ឆ្នោត​រួច​ព្រឹកនេះ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងលោកជំទាវ បាន​បង្ហាញ​ស្នាមទឺកថ្នាំ​ជ្រលក់ម្រាមដៃ ក្រោយ​បានចេញ​​ទៅបោះឆ្នោតនៅ​មណ្ឌល​អនុវិទ្យាល័យគោកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ បានចាប់ផ្ដើមដំណើរការ​តាំង​ពីម៉ោង ៧ព្រឹក ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង។

ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ និង​មានចំនួន ១,៦៥២ ឃុំ​/សង្កាត់​ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប៕