មហាសេដ្ឋីដៃទូលាយ ហុង ពីវ ចែកឡានឱ្យបុគ្គលិកឆ្នើម ដែលខំធ្វើការបានល្អ

ជុំវិញ​ឧកញ៉ា

នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​នេះ អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី ​​ដែល​​​​​ជា​មហាសេដ្ឋី​ដៃ​ទូលាយ​មួយ​រូប​នៅ​កម្ពុជា ​​បាន​ចែក​រថយន្ត​​​ទំនើប​មួយ​គ្រឿង​ ជូន​​ដល់​បុគ្គលិក​​ឆ្នើម​​​របស់​លោក​ម្នាក់​ ​ ដែល​​​ខិត​ខំ​បំពេញ​ការងារ​ទទួល​បាន​លទ្ធផល​ល្អ រយៈពេល៣ខែកន្លងមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ​​បាន​បង្ហោះ​រូបភាព​ប្រគល់​រថយន្ត ​​​​ភ្ជាប់​ជាមួយ​សារ​​នៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “អបអរសាទរ! លោកនាយក​ លន់​ ពៅ​ ជា​បុគ្គលិក​ឆ្នើម​ និងគំរូ​ នៃសាលាបញ្ញាសាស្ត្រ​អន្តរជាតិ​-អ្នកឧកញ៉ា​ ហុង​ ពីវ​ ត្រឹមតែរយ:ពេល​ ៣ខែ​ លោកបាន​រួម​ចំណែកបង្កើតសមិទ្ធផលជាច្រើន!”។

សូម​ជម្រាប​​ថា ក្រៅពី​ជំនួញ​​បុរី​ផ្ទះល្វែង និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ពិភព​ថ្មី អ្នកឧកញ៉ា ហុង ពីវ ​​ក៏​​ជា​ស្ថាបនិក​​​​នៃ​សាលា​បញ្ញាសាស្ត្រ​អន្តរជាតិ-អ្នកឧកញ៉ា ហុង ពីវ ​​ដែល​មាន​ជា​ច្រើន​សាខា​ផង​ដែរ​ដូច​ជា សាខា ឈូកវ៉ា ២, សាខា កួរស្រូវ ២ (សម្ពោធ​ថ្ងៃទី ០២-០៣ ខែ​កក្កដា), សាខា​ ផ្លូវជាតិ​លេខ ៣ និង​សាខា កំបូល ៣។ សាលារៀន​ទាំង​អស់​នេះ គឺ​នៅ​តាម​ទីតាំង​ក្នុង​បុរី​ពិភពថ្មី ហើយ​​​​បង្រៀន​ទៅ​លើ​ចំណេះ​ដឹង​ទូទៅ និង​ភាសា​អង់គ្លេស ​​ចាប់​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២៕