ឧកញ៉ា ប៉ិច បូឡែន ដឹកនាំសមាជិក-សមាជិកាសមាគមសហគ្រិនវ័យក្មេងកម្ពុជា ចុះបេសកកម្មរៀបចំ «កម្មវិធីសប្បុរសធម៌នៅតំបន់ព្រំដែន ខេត្តព្រះវិហារ»

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)  បានដឹកនាំសមាជិក-សមាជិកាសមាគម ចុះបេសកកម្មរៀបចំ «កម្មវិធីសប្បុរសធម៌នៅតំបន់ព្រំដែន ខេត្តព្រះវិហារ» ប្រកបដោយភាពជោគជ័យ ស្នាមញញឹម និងពេញលេញដោយអត្ថន័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានឱ្យដឹងថា នៅក្នុងបេសកកម្មដ៏ថ្លៃថ្លានេះ សមាគមបានចូលរួម​ចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម ដោយបាននាំយក​អំណោយ និងសម្ភារសិក្សា ជូនដល់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សនៅ អនុវិទ្យាល័យរំដោះស្រែ និងសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែន ត្រពាំងសង្កែ។

ជាមួយគ្នានេះដែរ ប្រតិភូសមាគមក៏បានអញ្ជើញជួបសំណេះសំណាល ជូនអំណោយលើកទឹកចិត្ត និងទទួល​ទានអាហារសាមគ្គីយ៉ាងស្និទ្ធស្នាល ជាមួយបងប្អូនកងទ័ព កងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើង​យ៉ាង​រឹងមាំក្នុងការការពារបូរណភាពទឹកដីនៅតំបន់ព្រំដែន។

សមាគមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកាទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា និងស្មារតីសាមគ្គីភាព ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះសម្រេចបាន​លទ្ធផល​យ៉ាងត្រចះត្រចង់៕