ឧកញ៉ា ប៊ុន រតនាសេម ប្រកាសជ្រើសរើសបុគ្គលិក ១៧រូប ធ្វើការនៅ S-Auto Cambodia

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន អេស អូតូ ខេមបូឌា (S-Auto Cambodia)​ របស់ឧកញ៉ា ប៊ុន រតនាសេម កំពុងប្រកាស​ជ្រើស​រើស​បុគ្គលិកជាច្រើនមុខតំណែង ចំនួន​ ១៧​នាក់​ ដើម្បី​​​ធ្វើការងារនៅឃ្លាំងទិញលក់រថយន្ត S-Auto ដែល​មាន​ទីតាំង​នៅ​លើ​ផ្លូវ​ ជា​ សុផារ៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួនាទីដែល ស្ថាបនិកឃ្លាំងទិញលក់រថយន្ត អេសអូតូ កំពុងត្រូវការទាំងអស់នោះ រួមមាន៖ បុគ្គលិក​ផ្នែក​លក់​រថយន្ត ​​៣​មុខ​តំណែង, បុគ្គលិក​ផ្នែកលក់ និងសេវាកម្ម​អតិថិជន ២​មុខតំណែង, បុគ្គលិក​ផ្នែក​ថតរូប និង​រចនា​ក្រាហ្វិក ២​មុខ​តំណែង, បុគ្គលិក​ផ្នែក​ចុងភៅ ១មុខ​តំណែង, បុគ្គលិក​ផ្នែក​លក់​គ្រឿង​អលង្ការ ៣​មុខ​តំណែង, បុគ្គលិក​​ផ្នែក​សាឡន ២​មុខ​តំណែង, បុគ្គលិក​​ផ្នែកឆុងកាហ្វេ ​​៣​មុខ​តំណែង និង​បុគ្គលិក​ផ្នែក​អនាម័យ ​​១មុខ​តំណែង។ ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប ឬទំនាក់ទំនង​តាមរយៈលេខ​ទូរស័ព្ទ ០១៦ ៨៨៨ ២៦៧ / ០៩៧ ៤៥ ៣៣៣ ១៥ ឬ​​ផ្ញើ​អ៊ីម៉ែល​ទៅ​កាន់ [email protected]

គួរ​បញ្ជាក់​ថា ឧកញ៉ា ប៊ុន រតនាសេម មាន​អាជីវកម្ម​​ចំនួន​៦​ទៀត​ក្រៅពីឃ្លាំង​ទិញ​លក់​រថយន្ត ​​គឺ​មាន​ដូចជា S-AUTO ជួល​រថយន្ត, S-AUTO Sevice៖ ការ៉ាស​​បម្រើ​សេវា​កម្ម​ជួសជុល​រថយន្ត, អេសឆ្ងាញ់៖ លក់​បោះដុំ​ទាខ្វៃ (បង្កើត​ឡើង​សម័យ​កូវីដ-១៩), លំហែរ៖ អភិវឌ្ឍន៍​គម្រោង​ផ្ទះ​លំហែ​ទំនើប ជាយក្រុង ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​រាជធានីភ្នំពេញ, ហាងលក់ពេជ្រ ឈីវែលរី (ទុន​៥០% ជាមួយ​ភរិយា) និង​Amazing Family Trading Co.,Ltd (ទុន​៥០% ជាមួយ​ភរិយា)៖ នាំ​ចូល​ចែក​ចាយ​គ្រឿង​សំអាង​សាប៊ូរ ផង​ដែរ៕